តារាចំរៀង​ម្នាក់​រងរបួស​ធ្ងន់ ក្រោយ​ភ្លើង​ឆេះ​ក្លឹប​

​តារាចម្រៀង​ដ៏​មាន​ប្រជា​ប្រី​យ​ភាព​ប្រចាំ​ក្លិប​កម្សាន្ត LV ស្ថិតក្នុង​ក្រុងព្រះសីហនុ​បាន​រងរ​បូស​រលាក​ពេញ​ខ្លូន​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ភ្លើង​ឆេះ​ក្លឹប​កាលពី​យប់មិញ​។​

​បើតាម​បុគ្គលិក បំរើ​ការងារ​នៅក្នុង​ក្លិប​កើតហេតុ បាន​និយាយប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ កម្ទេច​ផ្កាភ្លើង បាន​ធ្លាក់​ពីលើ​ពិ​ដាន ត្រង់​ច​ណុ​ច​ម្តុំ​ឆាក​ប្រគុំ​តន្ត្រី ហើយ​ក្រោយមក ក៏​កើតមាន​អណ្តាតភ្លើង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ចំណុច​ពិ​ដាន​នោះ​តែម្តង ហើយ​ឆាបឆេះ​រាលដាល​យ៉ាង​រហ័ស ទៅ​ចំណុច​ផ្សេងៗ ចំណែកឯ​ភ្ញៀវ​ដែល​ចូល​លេង​កម្សាន្ត​ក្នុង​ក្លិប ឃើញ​សភាព​បែបនេះ​ក៏​នាំគ្នា​រត់ចេញ​ពី​ក្លិប ប៉ុន្តែរ​ដោយឡែក​សម្រាប់​តារាចម្រៀង ម្នាក់​ឈ្មោះ បូ សីហា នៅក្នុង​ហេតុ​ការ​នោះ រូបគាត់ បាន​ចូលទៅ​បន្ទប់ទឹក លុះ​ចេញពី​បន្ទប់​វិញ ហើយ​ព្យាយាម​រត់គេច​ចេញពី អណ្តាតភ្លើង ដែរ ប៉ុន្តែ​អ​កុស​ល្យ​រូបគាត់​ត្រូវ ផ្ទាំង​ពិ​ដានដែល​កំពង់មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាងខ្លាំង​លា​ផង​នោះបាន​ធ្លាក់​មក​សង្កត់​ចំ​ពីលើ​រូបគាត់ បណ្តាល​ឲ្យ រូបគាត់​រងរបួស​ធ្ងន់​ធ្ង​រ​ក្នុងពេលនោះ​តែម្តង​។​

​បច្ចុប្បន្ន​ជន​រង​គ្គ្រោះ​ដោយសារ​ស្ថានភាព​របួសធ្ងន់​ពេក ត្រូវបាន ក្រុម​គ្រូ​សារ​បញ្ជូនបន្ត​ទៅក្នុង​ភ្នំពេញ ដើម្បី​ជួយសង្គ្រោះ ហើយ​រហូតមក​ដល់ពេលនេះ ស្ថានភាព​ជន​រង​គ្គ្រោះ​នៅ​មិនទាន់​ឆ្លង​ផុតពី​សេចក្តីស្លាប់​នៅឡើយ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close