សេដ្ឋកិច្ច

ម៉ាឡេស៊ី​ចាប់អារម្មណ៍​បោះទុន​វិនិយោគ​លើ​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​

គណៈប្រតិភូ​សេដ្ឋកិច្ច​មកពី​ប្រទេស​ម៉ាឡេស៊ី កំពុង​ចាប់ អារម្មណ៍​កម្ពុជា លើ​ទីផ្សារ​បោះទុន​វិនិយោគ​ច្រើន​វិស័យ ពិសេស​គឺពាក់ព័ន្ធ​ជាមួយ​ការវិនិយោគ​ទៅលើ​តំបន់​ទេសចរណ៍ ការបង្កើត​រោងចក្រ​វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម ព្រមទាំង​សេវា ផ្សេងៗ​ទៀត​ដែល​ឈរលើ​គោលការណ៍​ឥស្លាម​ហា​ឡា​ល់​។​

​លោក Tan seri dato rahim tamby chik ប្រធាន​សន្និសីទ សេដ្ឋកិច្ច​មូស្លីម ម៉ាឡេស៊ី និង​អាស៊ាន​បាន​លើកឡើងថា ពិតណាស់​កម្ពុជា ជា​ប្រទេសមួយ​មាន​សក្ដានុពល​ល្អ ខណៈដែល​ឃើញ​មាន​វិនិយោគិន​ច្រើន​មក បរទេស​មក​បោះទុន​នៅ​កម្ពុជា​។​

​ដូច្នេះ ម៉ាឡេស៊ី ក៏​ចាប់អារម្មណ៍​ដែរ ព្រោះ​ឃើញថា សេដ្ឋកិច្ចកម្ពុជា មានការ​រីកចម្រើន​ទៅមុខ​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ មាន​សុខសន្តិភាព​ល្អ ពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ​ឡើងជា​រៀងរាល់ឆ្នាំ​។​

​លោក​បន្តថា កម្ពុជា​បច្ចុប្បន្ន មាន​ស្ថាប័ន​ហា​ឡា​ល់ ដែល​ពិតជា​ស្ថាប័ន មួយ​ទទួលស្គាល់ ថ្នាក់ជាតិ និង​អន្តរជាតិ​ខណៈដែល​ស្ថាប័ន​ហា​ឡា​ល់​នេះ មាន​សក្ដានុពល​ខ្ពស់​ចំពោះ​មូស្លីម​លើ​ពិភព លោក ឱ្យមាន​ជំនឿ​ជាក់​លើ​គោលការណ៍ ឥស្លាម​។​

​នៅពេល​មាន​ស្ថាប័ន​ហា​ឡា​ល់​នៅ​កម្ពុជា នោះ​បានន័យថា ពិភព​ឥស្លាម​លើ ពិភពលោក​នឹង​ទទួល ស្គាល់​នូវ​ហា​ឡា​ល់​កម្ពុជា ដែល​នេះ​ជា​ឱកាសល្អ មួយ​សម្រាប់​ម៉ាឡេស៊ី សង្ឃឹម​នឹង​ការបោះ​ទុន​និ​យោគ​លើ​វិស័យ​ម្ហូបអាហារ និង​សេវាកម្ម​ហា​ឡា​ល់​ជាច្រើន​ផ្សេងទៀត​។​

​គួរ​បញ្ជាក់ថា សព្វថ្ងៃនេះ វិនិយោគិន​មកពី​ប្រទេស​ចិន កំពុង​វិនិយោគ​ខ្លាំងក្លា​ទៅលើ វិស័យ​សំណង់​នៅ រាជធានី​ភ្នំពេញ និង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ខណៈដែល​ប្រទេស​ថៃ​ចាប់អារម្មណ៍​បោះទុន វិនិយោគ​នៅ​ខេត្តកំពត ហើយ​ម៉ាឡេស៊ី បោះទុន​វិនិយោគ​លើ​វិស័យ​ផ្សេងៗ និង​គ្រោង​កៀរគរ​វិនិយោគិន មករក​ស៊ី​នៅ កម្ពុជា​បន្ថែមទៀត​ឱ្យបាន​កាន់តែ​ច្រើនឡើងៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close