ព័ត៌មានជាតិ

ឥណ្ឌា​ផ្តល់​វិភាគទាន​៥​ម៉ឺន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) ឬ​សាលាក្តី​ខ្មែរក្រហម នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាស​ផ្តល់​វិភាគទាន​ជា​ទឹកប្រាក់​ចំនួន ៥០ ០០០ (៥​ម៉ឺន​) ដុល្លារ​អាមេរិក ដល់​ភាគី​ជាតិ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨​នេះ​។​

​លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី និង​លោក ឃ្នុ​ត រូ​ហ្សន​ហក អនុប្រធាន​ការិយាល័យ​រដ្ឋបាល នៃ អ​.​វ​.​ត​.​ក​. បាន​មានប្រសាសន៍ថា ក្នុងនាម អ​.​វ​.​ត​.​ក​. យើង​សូម​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ឥណ្ឌា​ចំពោះ​ការបន្ត​គាំទ្រ​នេះ​។​

​គួរ​បញ្ជាក់ថា បើ​គិត​ទាំង​វិភាគទាន​ថ្មី​នេះ ជំនួយ​ហិរញ្ញវត្ថុ​ដែល​បានផ្តល់​ដោយ​ប្រទេស​ឥណ្ឌា មកដល់ អ​.​វ​.​ត​.​ក​. ចាប់តាំងពី​តុលាការ​ដំណើរការ​ពី​ឆ្នាំ​២០០៦​មក មាន​សរុប​ចំនួន ១ ១០០ ០០០ ដុល្លារ​អាមេរិក​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close