សន្តិសុខសង្គម

ចាប់ខ្លួន​មេខ្លោង​ជនជាតិឡាវ រឹបអូសគ្រឿងញឿន​៣០​គីឡូក្រាម​

ជនជាតិ​ឡាវ​ម្នាក់ ដែល​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ប្រមាណ​៣០​គីឡូក្រាម ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ចាប់ខ្លួនបាន​នៅ​ចំណុច​ស្ពាន​ទី​២ ផ្លូវ​ទៅ​វ៉ឺ​ន​ខាំ ព្រំដែន ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

កម្លាំង​នគរបាល​ការិយាល័យ ក​៥ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ​ឈានទៅដល់​ការចាប់ខ្លួន មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ឈ្មោះ កុ​ប គី​រី​ប៉ាត់ ភេទ​ប្រុស ជនជាតិ​ឡាវ អាយុ​៤៣​ឆ្នាំ ទីលំនៅ​ភូមិ​ថាំង​ឃុក ស្រុក​-​ខេត្ត​ចំប៉ា​សាក់ ដោយ​ចាប់​យក​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE) ៣០​កញ្ចប់ ទម្ងន់​ប្រមាណ​៣០​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close