Champions League ៖ Paris Saint Germain លត់ Celtic យ៉ាងចាស់ដៃ

ក្រុម PSG របស់បារាំងបានចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌ Champions League របស់ខ្លួនជាមួយនឹងជ័យជម្នះដ៏ធំមួយលេីក្រុម Celtic ជេីងខ្លាំងរបស់ស្កុតឡែននៅក្នុងទីក្រុង Glasgow ក្នុងការប្រកួត Champions League វគ្គសន្សំពិន្ទុកាលពីយប់មិញ។ កីឡាករ Neymar, Cavani និង Mbappe បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនពេញចិត្តយ៉ាងខ្លាំងនៅកីឡដ្ឋាន Celtic Park ដែលមានអ្នកទស្សនារហូតដល់ ៥៧៥៦២ នាក់។

កីឡាករ Canavi បានរកគ្រាប់បាល់ពីរគ្រាប់ម្នាក់ឯងនៅនាទីទី ៤០​​​ និង នាទីទី៨៥ ខណះកីឡាករ Neymar និង Mbappe រកបានម្នាក់​​​មួយ​​​គ្រាប់ មិនតែប៉ុណ្ណេះកីឡាករ Lusting របស់ក្រុម Celtic ភ្លាត់ស្នៀត​​​ធ្វេី​​​ឪ្យគ្រាប់បាល់ចូលសំណាញ់ទីរបស់ខ្លួននៅនាទីទី៨៣។

ចប់ការប្រ​​​កួត ក្រុម​​​ជេីង​​​ខ្លាំងរបស់បារាំង PSG បានទទួលជ័យជម្នះក្នុងលទ្ធផល ៥ទល់​​​ ០ ដែលស្ថិតនៅលំដាប់លេខមួយក្នុងពូលជាបណ្តោះអាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close