ឧកញ៉ា​ម៉ុង ឫទ្ធី​៖ ដូនតា​យើង​កសាង​អង្គរវត្ត​បាន ខ្ញុំ​គ្រាន់តែ​ចិញ្ចឹម​ជ្រូក​សោះ​រឿង​អី​មិនបាន​

​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ជា​ម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ដែល​វិនិយោគ​លើ​វិស័យ​កសិកម្ម ជា​មនុស្ស​ជោគជ័យ​លើ​អាជីវកម្ម និង​មាន​ទទួលបាន​ជោគជ័យ​ល​វិស័យ​កសិកម្ម​ផង​នោះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ឧកញ៉ា​ធ្លាប់​លើកឡើង​ពី​វីរៈភាព​របស់​ដូនតា​ខ្មែរ​យើង ដែល​បាន​កសាង​អង្គរវត្ត​ឡើង លោក​គ្រាន់តែ​ចិញ្ចឹម​ជ្រូក​សោះ​រឿង​អី​មិនបាន​។ ពិត​ជាមាន​មោទនភាព​ណាស់ ដែល​បានកើត​មកជា​កូន​ខ្មែរ ដោយមាន​បុព្វបុរស​បាន​បន្សល់ទុក​នូវ​ប្រាង្គ​ប្រាសាទ​ជាច្រើន​សម្រាប់​យើង​ជំនាន់​ក្រោយ​។​

​លោក​ឧកញ៉ា ធ្លាប់​លើកឡើងថា ដូនតា​យើង​កសាង​អង្គរវត្ត​បាន ខ្ញុំ​គ្រាន់តែ​ចិញ្ចឹម​ជ្រូក​សោះ​រឿង​អី​មិនបាន លោក​មានប្រសាសន៍​បែបនេះ គឺ​ចង់​ដាស់តឿន​ដល់​កូន​ខ្មែរ​ឲ្យ​ស្គាល់​នូវ​តម្លៃ​វីរៈ​នៃ​បុព្វបុរស​ខ្មែរ ដែល​លោក​បាន​ចំណាយ​កម្លាំង ប្រាជ្ញា​ស្មារតី​ខំប្រឹង កសាង​អង្គរវត្ត​ដោយ​លំបាក ចុះ​គ្រាន់តែ​ចិញ្ចឹម​ជ្រូក​សោះ​រឿង​អី​ធ្វើ​មិន​ជោគជ័យ​។ បន្ថែម​ពីលើ​នេះ កូន​ខ្មែរ​គ្រប់រូប​ខំប្រឹងប្រែង​ឲ្យ​ក្លាយទៅជា​អ្នកជំនាញ​លើ​ផ្នែក​ណាមួយ​ដែល​ខ្លួន​ចាប់យក ដូចជា​ភាពជោគជ័យ​នៃ​ការចិញ្ចឹម​ជ្រូក ឬក៏​អាជីវកម្ម​ជាដើម​។​

​បច្ចុប្បន្ន​លោក​ឧកញ៉ា មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ដែល​ធ្វើ​លើ​វិស័យ​កសិកម្ម ភាពជោគជ័យ​នៃ​ការរកស៊ី​របស់លោក​ឧក​ញ៉ា គឺជា​គំរូ​ភាព​របស់​សហគ្រិន​ថ្មីៗ ដែល​ចង់​រៀន​មេរៀន​ជោគជ័យ​ពី​លោក​។ នាពេល​ថ្មីៗ​នេះ​លោក​ឧកញ៉ា​ក៏​ទើបតែ​ដាក់​សម្ពោធ​រោងចក្រ​ផលិត​ចំណី​សត្វ​ដ៏​ធំ​មួយ តម្លៃ​១០០​លាន​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ចំណី​សត្វ​លើ​ទីផ្សារ​កម្ពុជា​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រោងចក្រ​ផលិត​ចំណី​សត្វ​នេះ​បាន​ទិញ​នូវ​វត្ថុធាតុដើម​ពី​កសិកម្ម​ខ្មែរ​ជាប្រចាំ​ផងដែរ និង​បានផ្តល់​ឱកាស​ការងារ​ជាច្រើន ចៀសវាង​កូន​ខ្មែរ​យើង​ចំណាក់ស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close