Galaxy Note 8 ចេញ​ផ្លូវការ ដូច​ព័ត៌មាន​បែកធ្លាយ​

​ការ​ទន្ទឹង​រងចាំ​នៃ​វត្តមាន​ជា​ផ្លូវការ​របស់​កំពូល​ស្មា​ត​ហ្វូ​ន​មាន​ប៊ិច​ត្រកូល Note ជំនា​ន់ទី ៨ ឬ​គេ​អាច​ហៅថា​ជា Galaxy Note 8 គឺ​បានបញ្ចប់ ក្រោយ​ក្រុមហ៊ុន Samsung បាន​បញ្ចេញ​ជា​សាធារណៈ​អម្បាញ់មិញ​នេះ​។​

​ភ្ជាប់​មកជា​មួយ​អេក្រង់​ធន់​ការ​ឆ្កូត​ស្របតាម​បច្ចេកវិទ្យា Corning Gorilla Glass 5 ប្រភេទ Super AMOLED ទំហំ ៦,៣ អ៊ី​ញ​គែម​តិច​ដែល​បញ្ចេញ​រូប​ប្រមាណ ៨៣,១ ភាគរយ​នៃ​ផ្ទៃ​អេក្រង់ អម​នឹង​វិមាត្រ​រូប ២៩៦០x១៤៤០pixel និង​ដង់ស៊ីតេ​រូប ៥២២ppi ។​
​ដំណើរការ​ដោយ​បន្ទះ​ឈី​ប​ប្រភេទ Exynos 8895 Octa សម្រាប់​ម៉ូ​ដែល​ចែកចាយ​ក្នុង​ទីផ្សារ​តំបន់​អឺរ៉ុប​, មជ្ឈិមបូព៌ា អាស៊ី និង​អាហ្វ្រិក ហើយ​បន្ទះ​ឈី​ប​ប្រភេទ Snapdragon 835 សម្រាប់​ទីផ្សារ​អាមេរិក និង​ចិន​។​

​ប្រើ​បាន​ស៊ីម​ពីរ Galay Note 8 មាន RAM ៦GB មាន​ម៉ូ​ដែល​អង្គ​ផ្ទុក​ទិន្នន័យ​ចែកចេញជា​បីដូច​ជា ៦៤GB, ១២៨GB និង ២៥៦GB ហើយ​អាច​បន្ថែម​មេម៉ូរី​កាត​ប្រភេទ MicroSD ដល់​ទៅ ២៥៦GB ផងដែរ​។​

​កាមេរ៉ា​ក្រោយ​ភ្លោះ ១២ មេ​ហ្គា​ភិ​ច​សែ​ល ដែល​មួយ​គ្រាប់​មាន Aperture f/1.7 និង​មួយ​គ្រាប់​មាន f/2.4 ហើយ​កាមេរ៉ា​នេះ​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​រូប Optical Image Stabalizer (OIS) និង​សមត្ថភាព​ថត​វីដេអូ​ដល់​កម្រិត 4K ហើយ​អាច​ទាញ​រូបភាព​ទំហំ ៩ មេ​ហ្គា​ភិ​ច​សែ​ល ចេញពី​វីដេអូ​នោះ​។ ចំពោះ​កាមេរ៉ា​មុខ ៨ មេ​ហ្គា​ភិ​ច​សែ​ល មាន Aperture f/1.7 និង​មាន​បច្ចេកវិទ្យា​ជំនួយ​ពន្លឺ​ពេល​ថតរូប​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close