SanDisk ចេញ​មេម៉ូរី​ធំ​មែនទែន​រហូតដល់ 400GB

SanDisk ក៏​ជា​ក្រុមហ៊ុន​ល្បី​មួយ​ផងដែរ ផ្នែក​ផលិត​អង្គ​ផ្ទុក​ទិន្នន័យ​អោយ​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​និង​កាមេរ៉ា​ផងដែរ​។ ហើយ​លើក​នេះ​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ដទៃ ដែលមាន​ចេញ​នូវ​អង្គ​ផ្ទុក​ទិន្នន័យ​ធំៗ ខ្លួន​ក៏បាន​ចេញ MicroSD ដែលមាន​ទំហំ​ផ្ទុក​ធំ គឺ​ធំ​ជាង Samsung ទើបតែ​ចេញ​លើក​មុន​ទៀតផង ដោយ Samsung ចេញ​ត្រឹមតែ 256Gb ប៉ុណ្ណោះ តែ SanDisk ចេញ​លើស​នឹង​ហើយ​។​

​ក្នុង​ព្រឹត្តិការ IFA 2017 ក្រុមហ៊ុន SanDisk ក៏បាន​ចេញ​នូវ MicroSD ដ៏​អស្ចារ្យ​មួយ​ផងដែរ ស៊េរី​ថ្មី Ultra 400GB ដែលជា MicroSD A1 មាន​ល្បឿន​លឿន​ទៀតផង​។ ក្រុមហ៊ុន​មួយ​នេះ​បានចេញ MicroSD មាន​ទំហំ​ផ្ទុក​ដល់​ទៅ 400GB ឯណោះ​គឺ​ធំ​មែនទែន ការចេញ​បែបនេះ​គឺ​ពុំមែន​ចេញ​តែ​សម្រាប់​កាមេរ៉ា​ពពួក DSLR នោះទេ​ដែល​អាចដាក់​ទំហំ​ប៉ុន​នេះ​បាន​នោះទេ ពោលគឺ​ការបង្កើត​មកនេះ​សម្រាប់​ស្មា​ត​ហ្វូ​ន​ផងដែរ​។ តែ​អាច​នឹងមាន​ស្មា​ត​ហ្វូ​ន​មួយចំនួន​តូច​នោះទេ ដែល​ដាក់​កើត​ដូចជា​ពពួក​ស្មា​ត​ហ្វូ​ន ស៊េរី​ចាស់ៗ LG G3 និង HTC Me ដាក់​បាន​ដល់​ទៅ 2Tb ឯណោះ​ដូច្នេះហើយ​ទើប SanDisk នេះ​បង្កើត​អោយ​ធំ​យ៉ាង​នេះនោះ ពីព្រោះ​អាច​នឹង​ថ្ងៃ​អនាគត​ក្រុមហ៊ុន ស្មា​ត​ហ្វូ​ន​ជាច្រើន​ទៀត​នឹងធ្វើ​ការវិវឌ្ឍ​ខ្លួន​កាន់តែខ្លាំង អាចអោយ​បន្ថែម​ផ្ទុក​ទិន្នន័យ​កាន់តែ​ធំ​នោះ​។ ហើយ​ក្រុមហ៊ុន SanDisk ក៏​មិន​បានចេញ​តែ 400GB នេះដែរ ខ្លួន​ក៏មាន​ចេញពីរ ទំហំ​ផ្ទុក​បន្ថែមទៀត​ឯណោះ​គ្រាន់តែ​តូច​ជាង 400GB នេះ មាន​ចាប់ពី 128GB និង 200GB មកជា​មួយ​ដែលជា​ប្រភេទ A1 ដូចគ្នា​។ បើ​និយាយ​ពី​ល្បឿន​របស់ MicroSD នេះ​មាន​ល្បឿន​ផ្ទេរ​ឯកសារ ចាប់ពី 100mb/s ដល់​ទៅ 400mb/s ឯណោះ​គឺ​ល្បឿន​លឿន​មែនទែន​។ តម្លៃ​ក៏ SanDisk បានប្រកាស​ហើយ​ផងដែរ​សម្រាប់ Ultra 400GB នេះ​មានតម្លៃ 249$ រីឯ​តម្លៃ 128GB 57$ និង 200GB 97$ ពួកវា​កំពុង​ដាក់លក់​ក្នុង​ទីផ្សារ​អន​ឡាញ ក្នុង​វេ​ប​សាយ Amazon ហើយ​។​

​សរុបសេចក្ដី​មកនេះ​ជា​ដំណឹង​ល្អ​មួយ​ផងដែរ ដែល​ក្រុមហ៊ុន SanDisk ចេញ​នូវ​អង្គ​ផ្ទុក​ទិន្នន័យ MicroSD ដែលមាន​ទំហំ​ផ្ទុក​ធំ យ៉ាងនេះ​មិន​ត្រឹមតែ​ប៉ុណ្ណោះ នេះ​ក៏​ជាការ​ដាស់តឿន​អោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​នានា​ខិតខំ​បន្ថែម​សមត្ថភាព​កាន់តែ​ខ្ពស់​អាចដាក់​ផ្ទុក​ទិន្នន័យ​កាន់តែ​ធំ​នោះឯង​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close