ក្រុមរុស្សីុស្វាគមន៍​ក្រុមអា​រ៉ា​ប៊ី​សា​អូឌីតក្នុងថ្ងៃបេីក World Cup ដំបូង

កីឡា ៖ ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី បើក​កីឡដ្ឋាន Luzhniki Stadium ស្វាគមន៍​ក្រុមអា​រ៉ា​ប៊ី​សា​អូឌីត ក្នុងព្រឹត្តិការណ៏ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​​​ពាន​រង្វាន់​ពិភពលោក (FIFA World Cup) ឆ្នាំ​២០១៨ នាល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែមិថុនា នេះសម្រាប់​ជំនួប​បើកឆាក​ពូ​ល A​ វេលា​ម៉ោង ១០ យប់​នេះ។

ក្រុមម្ចាស់ផ្ទះ​រុស្ស៊ី មិន​ស្គាល់​ជ័យជម្នះ​ឡើយនា​ជំនួប​មិត្តភាព​អន្តរជាតិ​៧​លើកចុងក្រោយ ដោយ​ស្មើ​អេ​ស្ប៉ា​ញ អ៊ីរ៉ង់ និង​តួ​ក​គី ហើយ​ចាញ់​អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល បារាំង និង​អូទ្រីស​ ក្រោយ​ឈ្នះ​កូរ៉េខាងត្បូង ៤-២ កាលពី​ខែតុលា ឆ្នាំ​២០១៧។

ចំណែក​ក្រុមអា​រ៉ា​ប៊ី​សា​អូឌីត បាន​ចាញ់​ជំនួប​មិត្តភាព​អន្តរជាតិ​៣​លើក​ជាប់​គ្នា ក្រោម​ថ្វី​ជើង អ៊ីតាលី ប៉េ​រូ និង​អាល្លឺម៉ង់ ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក World Cup​។​

សូមបញ្ជាក់ថារុស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត ធ្លាប់​ជួបគ្នា​តែមួយ​លើក​គត់​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​ឆ្នាំ​១៩៩៣ ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​យកឈ្នះ​ក្នុង​លទ្ធផល ៤-២ ៕

Résultat de recherche d'images pour "Russian national football group"

ក្រុម​ជម្រេីសជាតិរុស្ស៊ី

Résultat de recherche d'images pour "Saudi Arabia​​​​​​ national football group"

ក្រុមជម្រេីសជាតិអា​រ៉ា​ប៊ី​សា​អូឌីត

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close