World Cup ៖ ក្រុមម្ចាស់ផ្ទះ​រុស្សីុលត់ក្រុមភ្ញៀវអា​រ៉ា​ប៊ី​សា​អូឌីត​យ៉ាងចាស់ដៃ

កីឡា​​​ ៖ ការ​ប្រកួត​បើកឆាក​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក (FIFA World Cup) ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Luzhniki Stadium ក្រុមម្ចាស់ផ្ទះ​រុស្ស៊ី បានទទួល​ជ័យជម្នះ​យ៉ាងត្រចះត្រចង់ក្នុង​លទ្ធផល​រហូតដល់​ទៅ​ ៥ ទល់នឹង​​​ ០ លើ​ក្រុមអា​រ៉ា​ប៊ី​សា​អូឌីត ដែលជាក្រុមភ្ញៀវ ក្នុងជំនួប​ពូ​ល A។

បន្ទាប់ពី​ការប្រកួត​ដំណើរការបាន​១២​នាទី កីឡាករ Yuri Gazinskiy បានតែ​តបាល់​បញ្ចូល​ទី​គ្រាប់​ដំបូង​ប្រចាំ​ព្រឹត្តិការណ៍ FIFA World Cup នេះ ក្រោយ​ការបញ្ជូន​បាល់របស់កីឡាករ Aleksandr Golovin​។ សម្រាប់​គ្រាប់​ទី​ពីរ រកបាននៅនាទីទី​​​ ៤៣ ដោយកីឡាករ Denis Cheryshev ដែល​បាន​ចូល​លេង​ជំនួស Alan Dzagoev មុន​បញ្ចប់​តង់​ទីមួយ។ ឈានដល់​នាទី​៧១ កីឡាករ Artem Dzyuba រកបាន​មួយ​គ្រាប់​ភ្លាមៗ ក្រោយ​វត្តមាន​នៅលើ​ទីលាន​បានត្រឹមតែ​១​នាទី​តែប៉ុណ្ណោះ។

អ្វីដែលភ្ញាក់ផ្អេីលបំផុត ក្រុមរុស្ស៊ី​រកបាន​២​គ្រាប់​ទៀតបន្ថែមទៀត​នៅក្នុង​នាទី​បន្ថែមដោយ កីឡាករ Cheryshev សម្រាប់គ្រាប់ទីពីររបស់ខ្លួន នឹងកីឡាករ Aleksandr Golovin ធ្វើ​ឲ្យ​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល ៥-០ ។ កីឡាករ​​​ Cheryshev ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​មួយនេះ​។​

ភាពជោគជ័យ​លើ​អា​រ៉ា​ប៊ី​សា​អូឌីតនេះ នាំ​ឲ្យ​រុស្ស៊ី​រក្សា​កំណត់ត្រា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ World Cup មិនដែល​ប្រកួត​ចាញ់​ក្នុងជំនួប​បើកឆាក FIFA World Cup ២១​លើក​កន្លងមក ដោយ​ឈ្នះ​១៦ និង​ស្មើ​៦ ។ ជាមួយគ្នានេះ​ផងដែរ វា​ជា​កំណត់ត្រា​ធំ​ទី​ពីរ​សម្រាប់​ម្ចាស់ផ្ទះ World Cup នា​ការប្រកួត​បើកឆាក បន្ទាប់ពី​អីុតាលី​ឈ្នះ​អាមេរិក ៧-១ កាលពី​ឆ្នាំ​១៩៣៤ ៕

Résultat de recherche d'images pour "world cup russia saudi arabia"

Résultat de recherche d'images pour "world cup russia saudi arabia"

Résultat de recherche d'images pour "world cup russia saudi arabia"

Résultat de recherche d'images pour "world cup russia saudi arabia"

Résultat de recherche d'images pour "world cup russia saudi arabia"

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close