World Cup ៖ បែលហ្សិក​ឈ្នះជប៉ុនយ៉ាងលំបាក

កីឡា ៖ នា​ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018​​​​ នៅប្រទេសរុស្សីុ ក្រុម​បាល់ទាត់​ជម្រើស​​​​ជាតិ​បែលហ្សិុកបាន​វាយ​បក​យក​ឈ្នះ​ជប៉ុន​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដោយ​លទ្ធផល​ ៣​ទល់នឹង​២​ បើ​ទោះ​ជា​ត្រូវ​ជប៉ុននាំ​មុខ​២​គ្រាប់​មុន​ក៏​ដោយ។

ជំនួប​នៅ​កីឡដ្ឋាន Rostov Arena កីឡាករ Genki Haraguchi និង Takashi Inui បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំ​មុខ​​​ជា​បន្តបន្ទាប់​សម្រាប់​ជប៉ុន​នៅ​ដើមតង់​ទី​ពីរ​។ ខណៈ​ការប្រកួត​ដំណើរការបាន​ប្រមាណ​៧០​នាទី Jan Vertonghen វាយបក​តាម​ពីក្រោយ​មួយ​គ្រាប់ មុននឹង Marouane Fellaini តាម​ស្មើ​វិញ​នៅ​នាទី​៧៤​។ បញ្ចប់​ការប្រកួត​នៅ​ម៉ោង​ធម្មតា​ទៅហើយ Nacer Chadli រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ដើម្បី​នាំ​ជ័យជម្នះ​សម្រាប់​បែលហ្សិុក ដើម្បី​ឡើងទៅ​ជួប​ប្រេ​សីុល​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​

ទីបំផុតក្រុម​មក​ពី​អាសីុមួយនេះមិនអាចឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​ទេ​បន្ទាប់​ពី​ បែលហ្សិុកតាមវាយបកបាន៣​គ្រាប់​មកវិញ​​៕

Résultat de recherche d'images pour "belgium japan football"

Résultat de recherche d'images pour "belgium japan football"

Résultat de recherche d'images pour "belgium japan football"

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close