លោកស្នងការរងនគរបាលខេត្ត​សៀមរាប រំលឹក​ដល់​មន្ត្រី​ក្រោមឱវាទយកចិត្ត​ទុក​ដាក់រក្សាសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត

សៀមរាប ៖ កាល​ពី​ល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨​នេះ លោកឧត្តមេសេនីយ៍ត្រី តូច សាកល​ ស្នងការរងនគរបាលខេត្ត​សៀមរាប មាន​ប្រសាសន៍ក្នុង​កិច្ច​ប្រជុំមួយ​ជាមួយ​លោកស្នងការរង​ នាយ នាយរងការិយា​ល័យជំនាញចំណុះស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ថា “គេាលបំណងយេីងប្រជុំនាពេលនេះ គឺកិច្ចពិភាក្សារកចំណុចល្អៗសម្រាប់យកមកអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ឈានទៅរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋភ្ញៀវទេស​ចរណ៍ជាតិ និងអន្តរជាតិនៅក្នុងខេត្ត ពិសេសក្នុងពេលយុទ្ធនាការឃោសនាបោះ​ឆ្នោត ការបេាះឆ្នេាត និងការ​ប្រកាសលទ្ធផលបោះឆ្នោត ដែលជាភារកិច្ចដ៍សំខាន់​ចាំបាច់បំផុតរបស់កងកម្លាំងនគរបាលយើងចំពោះមុខ”។

លេាកឧត្តមសេនីយ៍បានមានប្រសាសន៍បន្ថែមទៀតថា “ដើម្បីឲ្យដំណើរការបោះ​ឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦​ប្រព្រឹត្តទៅដោយរលូន​ និងមានតម្លាភាពនោះសូមឲ្យ​អស់លេាកជានាយការិយាល័យជំនាញទាំងអស់ ត្រូវធ្វេីការគ្រប់គ្រង់និងដឹកនាំកម្លាំងក្រេាមឱវាទរបស់ខ្លួនឲ្យបានល្អ តាមដានត្រួតពិនិត្យសភាពការណ៍ និងត្រៀម​កម្លាំងសម្រាប់​អន្តរាគមន៍តាមការស្នើ​សុំពីគណៈកម្មាធិការជាតិរៀបចំការ​បោះ​ឆ្នោត​ ក្នុងករណីមានការអុកឡុក ការគំរាម​កំហែង អំពើហិង្សាល្មើសច្បាប់ផ្សេងៗ ដែលនាំឲ្យរាំងស្ទះដល់ដំណើរការនៃការឃេាស​នា​បេាះឆ្នេាតនិងការបោះឆ្នោត រួមទាំងការ​​​យកចិត្តទុកដាក់អនុវត្តបន្តទៀត​ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសទប់ស្កាត់នូវរាល់ល្បិចកល និងឧបាយកលរបស់ក្រុមពពួកជនខិលខូចដែលធ្វេីឲ្យរាំងស្ទះដល់ដំណេីរការបេាះឆ្នេាតនាពេលខាងមុខនេះ” ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close