លិចនាវា៣គ្រឿង​ក្នុង​ថ្ងៃ​តែ​មួយ​នៅប្រ​​​ទេស​​​ថៃ​​​បណ្ដាល​​​ឲ្យ​​​អ្នក​​​​ដំ​​​ណើរ​​​​ចិន​​​​ជា​​​​ច្រើន​​​​បាត់​​​​ខ្លួន​

ថៃ ៖ យ៉ាង​ហោចណាស​មាន​អ្នក​ដំណើរ​៤៩​នាក់ បាត់​ខ្លួន និង​ម្នាក់​ស្លាប់​នៅ​ក្នុង​ហេតុ​ការ លិចនាវា​ទេសចរណ៍ ដឹក​អ្នក​ដំណើរ ៩៧​នាក់ នៅ​តំបន់​សមុទ្រ កោះ​ភូគេត ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី ៥ខែ​កក្កដា។

អភិបាល​ខេត្ត​ភូគេត លោក Norapat Plodthong បាន​ឲ្យ​ដឹងថា មកទល​ពេល​នេះ មាន​អ្នក​ដំណើរ​តែ៤៨​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ភាគ​ច្រើន​ជាជនជា​តិចិន ក្រោយ​លិចនាវា Phoeniz PD Diving នៅ​តំបន់​សមុទ្រ Andaman ។

មេបញ្ជាការ កង​ទ័ព​ជើង​ទឹក​ថៃ លោក Somnuk Prempramote បាន​ឲ្យ​ដឹងថា​« បច្ចុប្បន្ន យើង​នៅ​តែ​មិន​ទាន់​រក​ឃើញ​មនុស្ស​៤៩​នាក់​បាត់​ខ្លួន​នៅ​ឡើយ ហើយ​បាន​ជួយ​សង្គ្រោះ​តែ៤៨​នាក់​ប៉ុណ្ណោះ​ពីនាវា​ក្រឡាប់​លិច ។​យើង​បាន​ស្នើរ​ដល់​នាវា​ជួយ​សង្គ្រោះ​​ទៅ​កាន់​កន្លែង​កើត​ហេតុ អ្នក​ដំណើរ​ទាំង​អស់​គឺ​បាន​ពាក់អាវ ពោង​ការពារ​ផង​ដែរ»។ សាកសព​បុរស​ម្នាក់ ពាក់អាវពោង​មាន លូហ្គោ នាវាPhoenix បាន​បញ្ចូន​ឡើង​គោក នៅ​រសៀល​ថ្ងៃ​ទី៥។

ករណី​លិចនាវា​ខាង​លើ កើត​ឡើង ក្នុង​ពេល​ដែល​នាវា​កំពុង​តែ​ធ្វើ​ដំណើរ​ចេញ​ពី​កោះ រ៉ូចា ឆ្ពោះ​ទៅ​កាន់​ខេត្ត​ភូគេត​នៅ​វេលា​ម៉ោង ១៦ ថ្ងៃ​ទី៥ខែ​កក្កដា។ កាពីទែន បញ្ចានាវា​ខាង​លើ លោក Somjing Boontham បាន​ឲ្យ​ដឹងថា មាន​រ​លក់​កម្ពស់ ជាង ៥ម៉េត្រ ធ្វើ​ឲ្យ​ក្រឡាប់ នាវា​ខាង​លើ ។

កម្លាំង​ទាហាន​ជើង​ទឹក​ថៃ​បាន​ឲ្យ​ដឹងថា ការលិចនាវា​ខាង​លើ​គឺជា នាវាទី៣​ហើយ​ដែល​បាន​លិច​ក្នុង​ថ្ងៃ​តែ​មួយ។ នាវា​ពីរ​គ្រឿង​ផ្សេង​ទៀត ក្នុង​នោះ មាន​មួយ​គ្រឿង​ដឹក​អ្នក​ដំណើរ ៣៩​នាក់ ក៏​បាន​លិច ប៉ុន្តែ​អ្នក​ដំណើរ​ទាំង​អស់ បាន​សង្គ្រោះ​​ទៅ​កាន់​តំបន់​សុវត្ថភាព​ទាន់​ពេល។
កម្លាំង​ទាហាន​ការពារ​ដែន​សមុទ្រ​ថៃ បាន​ប្រមាន​ថា អាកាស​ធាតុ អាក្រក់ មាន​ខ្យល់​ខ្លាំង រ​លក់​ធំៗ បន្ត​កើន​ឡើង​រហូត​ដល់​ថ្ងៃ​ទី១០ខែ​កក្កដា ដោយ​មាន​ទាំង​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close