​ក្មេងៗ​ត្រូវ​រំដោះ​ចេញ​ពីរូងភ្នំ​ទាំង​អស់​, ភាព​រីក​រាយគ្រប់ដណ្តប់​ទូ​ទាំង​​ប្រទេស​ថៃ និង​ពិភព​លោក ប៉ុន្តែ​បាន​បង្កប់​នូវ​ទុក្ខ​ក្រៀម​ក្រម

មិន​ថាតែ​ពលរដ្ឋ​ថៃ​ប៉ុណ្ណោះ​ទេ ដែល​មាន​ភាព​រីក​រាយ ក្រោយ​រំដោះ​កុមារ​ទាំង​១២​នាក់​និង​គ្រូ​បង្វឹកម្នាក់​ចេញ​ពីរ​ូងភ្នំ​ដែល​ជាប់​នៅ​ខាង​ក្នុង​អស់​រយៈ​ពេល ១៧​ថ្ងៃ។ នៅ​ពេល​កីឡាករ​ចុង​ក្រោយ បាន​បញ្ជូន​ចេញ​ពីរ​ូងភ្នំ ប្រហែល​ជា ម៉ោង ៦ បាន​ធ្វើ​ឲ្យ​ក្តីរំភើប​ពេញ​លេញ កើន​ឡើង​ចំពោះ​គ្រួរសារ​ក្រុម​កីឡាករ ក៏​ដូចជា​ពលរដ្ឋ​ទាំង​មូល ។
ប៉ុន្តែ​ភាព​សប្បាយ​រីក​រាយ​ដែល​បាន​ជួប​ជុំគ្រួរសារ​វិញ ក៏​បង្កប់​ទៅ​ដោយ​ទុក្ខ​ក្រៀម​ក្រម ដោយ​គ្រូ​សារ​មួយ​ទៀត​​ដើម្បី​ជួយ​ក្មេងៗ​ជាប់​ក្នុង​រូងភ្នំ​បាន​លះបង​ជីវិត បន្សល់ទុក​គ្រួសារ ដែល​មិន​មាន​ការ​ជួប​ជុំជារៀង​រហូត។
ក្នុង​រយៈ​ពេល​១៧​ថ្ងៃ​កន្លង​មក លោក Adisak Wongsukchan មិន​ដែល​ដក​ខ្សែ​ភ្នែក​ចេញ​ពីភ្នំថាំលួង​នោះ​ឡើយ ដោយ​កូន​ប្រុស​របស់​គាត់​អាយុ​១៤ឆ្នាំ​របស់​លោក កំពុង​តែ​ជាប់​គាំង​នៅ​ខាង​ក្នុង​ជា​មួយ​មិត្ត​ភក្តិ១១​នាក់​ទៀត​ព្រម​ទាំង​គ្រូ​បង្វឹក។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គាត់​តែង​តែ​បារម្ភ​ពីសុខ​ទុក្ខ​របស់​កូន ដែល​រស់​នៅ​ក្នុង​ភាពងងឹត ការហូបចុក​បាន​គ្រប់​គ្រាន់​ដែរ​ឬ​ទេ។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ទី១០ ខែ​កក្កដា តាម​ដង​ផ្លូវ​ចុះ​ពីភ្នំថាំលួង សំនួរ​ទាំង​ឡាយ​បាន​បង្កប់​នៅ​ក្នុង​ចិត្ត​របស់​លោក ដោយ​គ្មាន​ការ​ស្រាយ​បំភ្លឺ។

ឆ្លើយតប​ទៅ​និង​បទ​សម្ភាសន៍​របស់​សារ​ព័ត៌មាន CNN នៅ​តំបន់​ភ្នំថាំលួង លោក Wongsukchan បាន​បញ្ជាក់​ថា លោក​ពិត​ជា​មាន​ក្តីសុខ នឹង​ដឹងគុណ យ៉ាង​ខ្លាំង​ដល់​ការ​ខិតខំ​ជួយ​កូន​ប្រុស​របស់​លោក និង​ក្រុម​កីឡាករ​ទាំង​អស់​ចេញ​ពីរ​ូងភ្នំ​ដោយ​សុវត្ថភាព។

ក្នុង​រយៈ​ពេល​ជិត​៣សប្តាហ៍​កន្លង​មក​លោក Wongsukchan បាន​ប្រកាស​ឲ្យ​ដឹងថា លោក​បាន​ខិតខំ​ជួយ​អ្វី​ដែល​ជួយ​បាន​អស់​ពី​សមត្ថភាព ជួយ​ដល់​ក្រុម​ជួយ​សង្គ្រោះ ។ នៅ​ពេល​នេះ​អ្វី​ដែល​លោក​ចង់​បាន​គឺ អោប​កូន​ប្រុស​របស់​ខ្លួន ហើយ​និយាយ​ថា ខ្ញុំ​មាន​ក្តីសុខ​ណាស់ នឹង​សួរ​នូវ​សំនួរ​មួយ​ចំនួន ពី​ទុក្ខ​លំបាក​របស់​កូន។

នៅ​ពេល​ដែល​លោក Wongsukchan ចុះ​ពីភ្នំ លោក​បាន​អរគុណ មនុស្ស​គ្រប់​គ្នា​ម្តង​ម្នាក់ ដែល​លោក​បាន​ជួប​នៅ​តាម​ផ្លូវ​ចុះ​មក។ ក្រុម​អ្នក​ឯកទេស​ជួយ​សង្គ្រោះ​ជាង ១០០​នាក់ និង ក្រុម​ជំនួយ​រាប់​ពាន់​នាក់ បាន​ចូល​រួម​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ​រយៈ​ពេល ជិត​៣សប្តាហ៍។

សកម្មភាព​ស្វែងរក​​ចាប់​ផ្តើម​​នៅ​ថ្ងៃ​ទី២៣ ខែមិថុនា ហើយ​ការ​ស្វែងរក បាន​ប្រែក្លាយជា​ទ្រងទ្រាយ​ធំ​ជា​លក្ខណៈ​អន្តរជាតិ ដោយ​សារតែ​ស្ថិត​នៅ​ក្នុង​តំបន់​ស្មុគស្មាញ គ្រោះ​ថ្នាក់ បាន​ទាក​ទាញ​អ្នក​ជំនាញ​លំដាប់​ពិភព​លោក មក​ចូល​រួម។

កាលពី​ថ្ងៃ​ទី១០ ខែ​កក្កដា កុមារ​ទាំង​១២​នាក់​និង​គ្រូ​បង្វឹក ម្នាក់​បាន​ចេញ​ពីរ​ូងភ្នុំ​ដោយ​សុវត្ថភាព។ លោក Wongsukchan ក៏​បាន​ឲ្យ​ដឹងថា​កូន​របស់​លោក​បាន​បញ្ចូន​ចេញ​តាំង​ពី​ថ្ងៃ​ទី៩ខែ​កក្កដា ប៉ុន្តែ​លោក​បាន​សម្រេច​នៅ​ទី​នោះ​​ដើម្បី​លើក​កម្លាំង​ចិត្ត​ដល់​គ្រួរសា​ផ្សេង​ទៀត កំពុង​រង់ចាំ​កូន​ខ្លួន​ចេញ។

ក្រុម​ចុង​ក្រោយ​បាន​ចេញ​ពីរូងភ្នំ ក្នុង​នោះ​មាន សមាជិក​ក្រុម​ពិសេស SEAL របស់​កម្លាំង​ទាហាន​ជើង​ទឹក​ថៃ ក្នុង​នោះ​មាន​គ្រូ​ពេទ្យ​ម្នាក់ ដែល​បាន​នៅ​ក្នុង​រូងភ្នុំរយៈ​ពេល​១សប្តាហ៍ជា​មួយ​ក្រុម​កីឡាករ ក្រោយ​រក​ឃើញ​នៅ​ថ្ងៃ​ទី២ខែ​កក្កដា ។

ក្តី​សប្បាយ​លាយឡំ​នឹង​ទុក្ខ​សោក

ពិភព​លោក​​បាន​អបអរសាទរ និង​ភាពសម្បាយ​រីក​រាយ​ក្រោយ​ជួយ​រំដោះ​កុមារ ទាំង​អស់​ចេញ​ក្រៅ​ដោយ​សុវត្ថិភាព ប៉ុន្តែ​បាន​បង្កប់ក្តី​ទុក្ខ​ក្រៀម​ក្រំ ដោយ​សារតែ​ការ​បាត់​បង់​អតីត​ទាហាន SEAL បាន​ចាញ​ចេញ​ជារៀង​រហូត មិន​បាន​ចូល​រួម​នៅ​ក្នុង​ភាព​រីក​រាយ​ក្រោយ​រំដោះ​កុមារ​ទាំង​អស់​ចេញ​ក្រៅ។ អតីត​ទាហាន​លោក Samarn Moonan អាយុ​៣៨ឆ្នាំ​បាន​ស្លាប់ ដោយ​ខ្វះ អ៊ុក​ស៊ី​ហ្សែន ។ គាត់​ត្រូវ​បាន​ចាត់​ទុកជាវីរៈ​បុរស​ថៃ​មួយ​រូប បាន​លះបង់​ជីវិត​ខ្លួន​ជួយ​ជី​ជិត​កុមារ​ទាំង​១២​នាក់​និង​គ្រូ​បង្វឹកម្នាក់។

ការ​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​សកម្មភាព​ជួយ​សង្គ្រោះ​នេះ គឺជា​ទឹក​ចិត្ត នឹង​ការសមគ្គីភាព ទើប​អាច​ឈាន​ដល់​ជោគ​ជ័យ ហើយ​ក៏​ជាបទ​ពិសោធ ជាមេ​រៀន សម្រាប់​ពិភព​លោក​​ទាំង​មូល។ បើ​មាន​ហេតុ​ការ​កើត​ឡើង​នៅ​ពេល​អនាគត់ បទ​ពិសោធ​ទាំង​នេះ​នឹង​យក​ទៅ​ប្រើ​ប្រាស់ ធ្វើ​ជា​មូលដ្ឋាន ដូច​ជាការ​ជួយ​សង្គ្រោះ​ក្រុម​កម្មករ​អណ្តូងរ៉ែ​នៅ​ឈីលី៣៣​នាក់ ជាប់​គាំង​នៅ​ក្រោម​ដី​រហូត​ដល់ ៦៩ មាន​ជម្រៅ​រាប់រយ​ម៉ែត្រ ក្រោយ​ផ្លូវ​ចូល​ត្រូវ​បាក់​ស្រុក បិទ​ជាប់ ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close