លេាកឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំប្រតិភូ ចូល​​​រួម​​​កិច្ច​​​ប្រជុំផ្លាស់ប្តូរបទពិសោធន៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រតិភូចំនួន ៥ខេត្ត ដែលមានស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តព្រះវិហារបានអញ្ជេីញចូលរួមកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការរៀបចំ និងសកម្មភាពប្រតិបត្តិការរបស់ក្រុមប្រចាំបញ្ជាកម្លាំងប្រចាំថ្ងៃ និងកម្លាំងអន្តរាគមន៍ចម្រុះនៃស្នងការដ្ឋាននគបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ឯកឧត្តម ទៀ សីហា អភិបាលរងខេត្តសៀមរាប លោកឧត្តមសេនីយ៍ទេា ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងអស់លេាកស្នងការរង នព្រមទាំងប្រតិភូអមដំណេីរ និងកងកម្លាំងអន្តរាគមន៍ចំណុះស្នងការ ២០០នាក់ និងកម្លាំងប្រជា ការពារភូមិរបស់ក្រុងសៀមរាប ២០០នាក់ បានចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការដ្ឋាននគបាលខេត្តសៀមរាប បានឡេីងអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍សង្ខេប អំពីសកម្មភាពក្នុងការគ្រប់គ្រង ដឹកនាំ និងចាត់ចែងប្រមូលផ្តុំរបស់កងកម្លាំងនគរបាលអន្តរាគមន៍ខេត្តសៀមរាប។លេាកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា៖បន្ទាប់ពីទទួលបានអនុសាសន៍បញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សតិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ស្នងការដ្ឋានខេត្តសៀមរាប បានរៀបចំផែនការ សកម្មភាពកងអន្តរាគមន៍ប្រចាំការ នៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុក និងខេត្ត ហេីយបានធ្វើការហ្វឹកហាត់ពីយុទ្ធសាស្ត្រយុទ្ធវិធីទប់ទល់ និងបង្ក្រាបបាតុកម្មរួចជាស្រេច កម្លាំងអន្តរាគមន៍ចម្រុះ ២០០នាក់ ដែលជ្រេីសចេញពីកម្លាំងការិយាល័យជំនាញ មកធ្វើការហ្វឹកហាត់ជាប្រចាំ កម្លាំងអន្តរាគមន៍នេះពេលមានសភាពការណ៍កើតឡើងមានលទ្ធភាពប្រមូលផ្តុំ ក្នុងការចេញអន្តរាគមន៍ ដេាយបានត្រៀមមធ្យោបាយដឹកជញ្ជូនកម្លាំងរថយន្ត ១៥គ្រឿង និងត្រៀមរថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿងផងដែរ។

នៅក្នុងអង្គពិធី កងកម្លាំងអន្តរាគមន៍ពិសេស បានអនុវត្តនូវលំហាត់ដែលហ្វឹកហាត់ប្រចាំថ្ងៃជាក់ស្តែងពីវិធីសាស្រ្ត យុទ្ធវិធីក្នុងការទប់ទល់រាល់សភាពការណ៍ ដែលកេីតឡេីងជូនគណះអធិបតីទស្សនាផងដែរ។

អញ្ជេីញមានប្រសាសន៍ទៅកាន់កងកម្លាំងនគរបាលអន្តរាគមន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ បានពាំនាំនៅការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហេាម ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងនគរបាលទាំងអស់ ដែលមានមុខនាពេលនេះ ឯកឧត្តមក៍បានសំដែងនៅការកេាតសរសេីរផងដែរ ចំពោះថ្នាក់ដឹកនាំស្នងការនគរបាលខេត្ត និងកងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញនូវតួនាទី និងភារកិច្ចបានយ៉ាងល្អប្រសេីរ ហេីយការហ្វឹកហាត់នេះ ធ្វេីឲ្យកងកម្លាំងយេីងស្ទាត់ជំនាញ និងស្វាហាប់មិនស្ពឹកស្រពន់ផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ដេីម្បីអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក៍ដូចអគ្គស្នងការនគរបាលជាតិ សូមឲ្យកងកម្លាំងយេីងទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋទូទាំងខេត្តឲ្យបានកាន់តែល្អប្រសើរ ត្រូវបន្តបង្កេីនការយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការ បង្កាទប់ស្កាត់ និងបង្រា្កបរាល់បទល្មើសគ្រប់ប្រភេទ។ ពិសេសភារកិច្ចរបស់កងកម្លាំងនគរបាលយើងចំពោះមុខនេះ គឺកិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណះ សម្រាប់កិច្ចដំណើរការឃេាសនាបោះឆ្នោត និងការបោះឆ្នេាតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ សូមឲ្យមន្ត្រីនគរបាលទាំងអស់ ត្រូវប្រមូលផ្តុំកម្លាំង ក្នុងកិច្ចប្រតិបត្តិការណ៍ត្រួតពិនិត្យសភាពការណ៍ និងត្រៀមចេញអន្តរាគមន៍ នូវរាស់ហេតុការណ៏ដែលកេីតឡេីង ក្នុងករណីមានការអុកឡុក ការគំរាមកំហែង អំពើហិង្សាល្មើសច្បាប់ផ្សេងៗ ដែលនាំឲ្យរាំងស្ទះដល់ដំណើរការនៃការបោះឆ្នោតនាពេលខាងមុខឲ្យមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសេាធន៍ការងារឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ និងចាត់ចែងទទួលខុសត្រូវ ក្នុងភារកិច្ចរបស់ស្នងការនគរបាលខេត្តសៀមរាប បានល្អប្រសេីរទាំងការប្រមូលផ្តុំកម្លាំង កន្លែងស្នាក់នៅ កន្លែងបរិភេាគអាហារ កន្លែងប្រចាំបញ្ជា និងឃ្លាំងទុកដាក់សម្ភារះ ធានាបាននៅបរិមាណ និងគុណភាពបំរេីឲ្យកិច្ចប្រតិបត្តិការបានល្អប្រសេីរ។

ឯកឧត្តមបានប្រសាសន៍បន្ថែមទៀតថា៖ សូមឲ្យអស់លេាកស្នងការ ស្នងការង ដែលបានអញ្ជេីញចូលរួមក្នុងពិធីនាពេលនេះ ក្រេាយពីវិលត្រឡប់ទៅអង្គភាពវិញ សូមនាំយកនូវបទពិសេាធន៍ និងចំណុចល្អៗ ក្នុងស្នងការដ្ឋាននគរបាលខេត្តសៀមរាបនេះ យកកែលំអ នៅចំណុចកង្វះខាតរបស់អង្គភាពខ្លួន ឲ្យមានការរីកចំរេីន ដេីម្បីធានាដល់កងកម្លាំង ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងជូនជាតិ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close