ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់ត្របែក​​​ជួប​​​សំ​​​ណេះ​​​សំ​​​ណាល​​​ជាមួយសមា​​​ជិក

ព្រៃវែង ៖ កាលពីថ្ងៃសៅរ៌2កើត ខែទុតិយាសាឍ សំរិទ្ធិស័ក ព ស 2562 ត្រូវនិងថ្ងៃទី14 ខែកក្កដា ឆ្នាំ2018 ឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្របែកនិងឯកឧត្តមឩកញ៉្ញា សំ ប៊ន អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងជាអនុប្រធានក្រុមការងារពិសេសចលនាបណ្តាគណបក្សនយោបាយខេត្តបាត់ដំបងបានដឹកនាំក្រុមការងារចុះជួបនិងសំណោះសំណាលសាកសួរសុខទុកសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ1500នាក់មកពីឃុំអន្សោង ស្រុកកំពង់ត្របែកទាំងមូល។

នៅក្នុងពិធីសំណោះសំណាលជាមួយសកម្មជននិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកកំពង់ត្របែក ឯកឧត្តមហាស់ សារ៉េតនិងឯកឧត្តមឧកញ្ញ៉ា សំ ប៊ន បានធ្វើការសាកសួរសុខទុកពីសំណាក់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណះពង្រឹងចុះជួយខេត្តព្រៃវែងនិងខេត្តបាត់ដំបងនិងបានផ្តាំផ្ញើសូមអោយបងប្អូនមហាគ្រួសារគណបក្សប្រជាជនត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានៅថ្ងៃទី29 ខែកក្កដាឆ្នាំ2018 ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កានិងមានលេខរៀងទី20 ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែនធ្វើជានាយករដ្ឌមន្ត្រីកម្ពុជាដើម្បីអភិវឌ្ឍន៌ប្រទេសជាតិអោយសុខសន្តិភាពនិងការកសាងប្រទេសជាតិយើងអោយមានការរីកចម្រើនស្ទើគ្រប់វិស័យជាបន្តទៀត។

នៅក្នុងពិធីជួបជុំមហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅស្រុកកំពង់ត្របែកនាឱកាសនោះ ឯកឧត្តម ហាស់ សារ៉េតប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់ត្របែកបានកោតសសើរដល់សកម្មជននិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកកំពង់ត្របែកដែលបានឆ្លៀតពេលវេលាដ៏មានតំលៃមកចូលរួមនៅក្នុងពិធីសំណោះសំណាលដ៏មានអត្តន័យជាមួយក្រុមការងារ។

ឯកឧត្តមបានបន្តថាសូមបងប្អូនទាំងអស់ត្រូវទៅបោះឆ្នោតនៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2018 នៅសល់តែ15ថ្ងៃទៀតតែប៉ុណ្ណោះហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី20ងាយចាំ ងាយគូសនិងងាយចំណាំ​​​។ បន្តមកឯកឧត្តមឧកញ្ញ៉ា សំ ប៊ន អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងជាអនុប្រធានក្រុមការងារពិសេសចលនាបណ្តាគណបក្សនយោបាយបានធ្វើការវាយតំលៃនិងមានមោទនភាពក្រៃលែងដែលថ្នាក់ដឹកនាំបានផ្តល់សេចក្តីទុកចិត្តអោយរូបលោកបានបំរើប្រជាពលរដ្ឌកម្ពុជា។ នៅក្នុងពិធីសំណោះសំណាលនាឱកាសនោះដែរឯកឧត្តមឧកញ្ញ៉ាសំ ប៊ន ក៏បានសំណូមពរអោយប្រជាពលរដ្ឋកុំចាញ់បោកក្រុមទណ្ឌិតរត់ចោលស្រុក សម រង្សី ដែលប៉ុនប៉ងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ។ ឯកឧត្តមឧកញ្ញ៉ាបានបន្តថាសូមបងប្អូនត្រូវទៅបោះឆ្នោតនៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2018នាពេលខាងមុខហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កានិងមានលេខរៀងទី20 ងាយចាំ ងាយគូសនិងងាយសំគាល់ដើម្បីបន្តអោយសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឌមន្ត្រីដើម្បីប្រទេសជាតិមានសុខសន្តិភាព ជ័យយោគណបក្សប្រជាជនកម្ពុជា ជ័យយោសម្តេចតេជោហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close