World Cup ៖ បែលហ្សិុកបំបាក់អង់គ្លេសដណ្ដេីមយកចំណាត់ថ្នាក់លេខបី

កីឡា ៖ ការប្រកួតដ៏ស្វិតស្វាញនៃ​ព្រឹត្តិការណ៍ FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី កាលពីយប់មិញ​​​ បែលហ្ស៊ិក​​​បានយកឈ្នះ​អង់គ្លេស ២-០ នា​ជំនួប​នៅ​កីឡដ្ឋាន Saint Petersburg។ ជ័យជំនះនេះធ្វេីឲ្យបែលហ្សិុកទទួល​​​បានចំណាត់ថ្នាក់ទី៣គឺទទួលបានមេដាយសំរិទ្ធិ។ នេះ​ជា​លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​របស់ បែលហ្សិុក ដែល​ទទួលបាន​ចំណាត់ថ្នាក់​ទី៣ នៃ​ព្រឹត្តិការណ៍​នេះ។

សូម​បញ្ជាក់​ថា Thomas Meunier បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទីមួយ​ឲ្យ​បែលហ្ស៊ិក ៤នាទីដំបូងនៃការប្រកួត បន្ទាប់មក Eden Hazard បន្ថែម​គ្រាប់​ទី​ពីរ​នៅនាទី ៨២។

សូមជម្រាបថា បែលហ្សិុក ធ្លាប់ធ្វើ​បានល្អ​បំផុត ដោយ​ជាប់​ចំណាត់ថ្នាក់​ទី៤ កាលពី World Cup 1986 នៅ​ប្រទេស​មិកសិុកូ ដោយ​ពេលនោះ​គឺ បែលហ្សិុក បាន​ប្រកួត​ចាញ់​បារាំង ក្នុងវគ្គ​ដណ្តើម​យក​ចំណាត់​ថ្នាក់​ទី៣។

ចំណែក​អង់គ្លេស​វិញ នេះគឺ​ជាលើក​ទី២ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ទី៤ ក្នុង​ព្រឹត្តិការណ៍​នេះ បន្ទាប់ពី​ក្រុមនេះ​ធ្វើបាន​កាលពី​ឆ្នាំ World Cup 1990 នៅ​ប្រទេស​អ៊ីតាលី។ អង់គ្លេស ក៏​ធ្លាប់​ឈ្នះ​ជើងឯក World Cup ម្តង​ផងដែរ កាលពី​ឆ្នាំ ១៩៦៦ នៅពេល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ៕

 

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close