ឯកឧត្តម វេង សាខុន ចុះជួបសំណេះ​​​សំ​​​ណាល​​​សមាជិក សមាជិកា បក្ស​​​នៅ​​​ឃុំ​​​កោះ​​​ទន្ទឹម

កំពង់ចាម ៖ នារសៀលថ្ងៃនេះ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ និងសហការីបានបន្តដំណើរចុះទៅជួបសមាជិក សមាជិកាបក្សនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីតាមដានពីវឌ្ឍនភាព និងស្វែងយល់ពីសេចក្តីត្រូវការជាចាំ​​​បាច់បន្ថែមសម្រាប់ការងារយុទ្ធនាការឃោសនាបោះឆ្នោះនៅទូទាំងឃុំ។

លោកមេឃុំកោះទន្ទឹមបានជម្រាបជូនឯកឧត្តមប្រធានក្រុមការងារជ្រាបថា មកទល់បច្ចុប្បន្នសកម្មជនបក្សបានចុះបង្រៀន​​​​​​សមាជិកដល់ខ្នងផ្ទះពីរបៀបគូសសន្លឹកឆ្នោតបាន ១០១៧ ប្រមាណ៥៧% នៅទូទាំងឃុំ។ ដោយឡែកស្ថាន ភាពជារួមមានភាពស្ងប់ស្ងាត់ល្អ គ្មានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់។ ទោះជាមានការមមាញឹកយ៉ាងណាក៏ដោយ ឯកឧត្តមឆ្លៀតចុះមកតាមដានសកម្មភាព សាកសួរសុខទុក្ខ និងប្រមូលយកនូវរាល់បញ្ហាដែលបានកើតឡើងក្នុងអំឡុងពេលយុទ្ធនាការនេះ រួចដាក់ចេញនូវដំណោះស្រាយជូនតាមការចាំបាច់ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៅថ្ងៃ២៩ កក្កដាខាងមុខ។

ឯកឧត្តមវេង សាខុន មានប្រសាសន៏ដល់លោកមេឃុំឲ្យត្រូវជួយពិនិត្យមើល និងណែនាំថែរក្សា រៀបចំទុកដាក់អត្តសញ្ញាណប័ណ្ណឲ្យបានល្អ សម្រាប់សមាជិក សមាជិកាបក្ស ឲ្យបានល្អគ្រប់គ្នា ចុះបង្រៀនប្រជាពលរដ្ឋឲ្យយល់ និងចេះគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវជៀសវាងខូចខាត ពិសេសត្រូវរិះរកគ្រប់មធ្យោបាយដើម្បីជួយពន្យល់ និងបង្រៀនដល់ជនពិការ និងមនុស្សចាស់ជរាឲ្យចេះគូសសន្លឹកឆ្នោះឲ្យបានត្រឹមត្រូវ។ ដើម្បីរក្សាបាននូវស្ថិរភាព សុខសន្តិចភាព និងការអភិវឌ្ឍ ឯកឧត្តមបានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃ ទី២៩ ខែកក្កដា ដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា និងជូនពរដល់សមាជិកទាំងអស់ឲ្យទទួលបានជ័យជំនះ ១០០% នាថ្ងៃ២៩ កក្កដា ខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close