ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រក្សាទុក​ញៀន​២​កញ្ចប់​

​កំពង់ស្ពឺ​៖ កម្លាំង​នគរបាល​ក្រុង​ច្បារមន បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​បាន​ម្នាក់ នឹង​ដកហូត​គ្រឿងញៀន​ចំនួន​២​កញ្ចប់ នៅ​ថ្ងៃទី​១៦ ខែ កក្កដា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​០៨​និង​៣៥​នាទី​ព្រឹក នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ ចំណុច​ភូមិ​បូរី​កម្មករ សង្កាត់​ច្បារមន ខេត្តកំពង់ស្ពឺ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុង​ច្បារមន បាន​ចុះ​ល្បាត​ក៏​ឃើញ​មុខសញ្ញា​ជនសង្ស័យ ១​នាក់ ឈ្មោះ ស សុផាត​ហៅ​(​តយ​)/​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ ឃុំ លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល កម្លាំង​បាន​ឃាត់ខ្លួន និង​ធ្វើ​ការដកហូត​នៅ​វត្ថុតាង​ជា សារធាតុ​ញៀន រួមមាន ម្ស៉ៅ​ក្រាម​ស​ថ្លា សង្ស័យ​គ្រឿងញៀន ២​កញ្ចប់​(​មធ្យម​១,​តូច​១) ទូរស័ព្ទដៃ oppo១​គ្រឿង និង​ម៉ូតូ vinner១​គ្រឿង ។ ករណី​ខាងលើ ត្រូវបាន​កសាង សំណុំ​បញ្ជូនទៅ​ការិយាល័យ ប្រ​ឆាំ​គ្រឿងញៀន តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close