មន្ត្រី​កាំកុងត្រូល ចុះ​ត្រួតពិនិត្យ​រកឃើញ​សិប្បកម្ម​ផលិត​នំចំណី​គ្មាន​ច្បាប់​មួយកន្លែង​

​មន្ត្រី​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បានទទួល​បញ្ជា​ពី​ឯកឧត្តម គឹម មាស​សុខ​សីហា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​អោយ​ជា​ចូលរួម​ជាមួយ គណៈកម្មាធិការ (​គ​.​ប​.​ផ​.​ក​) ឲ្យ​ចុះ​ត្រួតពិនិត្យ “​សិប្បកម្ម​ងោះ​ហោះ​” ស្ថិតនៅ​ទីតាំង ផ្លូវលំ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​មានការ​ជ្រោមជ្រែង​ពី​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង កាលពី​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​កាំកុងត្រូល​បាន​រកឃើញថា​សិប្បកម្ម​ផលិត​នំចំណី​មួយ​នេះ​ពុំទាន់​មានច្បាប់​គ្រប់គ្រាន់​ទេ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​សិប្បកម្ម​ទៅ​បំពេញបែបបទ​អោយ​ត្រឹមត្រូវ​ឡើងវិញ ហើយ​គំរូ​នំចំណី​មួយចំនួន​ដែល​សិប្ប​កម្មនេះ​បាន​ផលិត ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close