​ក្រសួង​ប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការហក់​ឡើង នៃ​កម្ពស់​ទឹក​​ទន្លេ​មេគង្គ​

ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម នៅ​រសៀល​ថ្ងៃ​នេះ បាន​ប្រកាស​ប្រាប់​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ សូម​បង្កើន​ការប្រុង​ប្រយ័ត្ន ចំពោះ​ការហក់​ឡើង​នៃ​ទឹក​ទន្លេ​នៅ​កំឡុងប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

តាម​ការព្យាករ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​បាន​បញ្ជា​ក់ថា ទឹក​​ទន្លេ​មេគង្គ នឹង​បន្ត​ហក់​ឡើង​ក្នុង​រង្វង់ពី៣-៧​ថ្ងៃ​ទៀត ក្នុង​នោះ៖

-​ទន្លេ​មេគង្គ​ស្ទឹងត្រែង ទឹក​នឹង​បន្ត​ឡើង ៣​ថ្ងៃ​ទៀត ដោយ​ទឹក​អាច​នឹង​ឡើង​ដល់​កម្ពស់ ១០,៣០​ម៉ែត្រ។

-​ទន្លេ​មេគង្គ​ក្រចេះ ទឹក​នឹង​បន្ត​ឡើង ៤​ថ្ងៃ​ទៀត ដោយ​អាច​នឹង​ឡើង​ដល់​កម្ពស់ ២០,៨០​ម៉ែត្រ។

-​ទន្លេ​មេគង្គ​កំពង់ចាម ទឹក​នឹង​បន្ត​ឡើង ៥​ថ្ងៃ​ទៀត ដោយ​អាច​ឡើង​ដល់​កម្ពស់ ១៤​ម៉ែត្រ។

និង -​ទន្លេ​មេគង្គ​ចតុ​មុខ ទឹក​នឹង​បន្ត​ឡើង ៦-៧​ថ្ងៃ​ទៀត ដោយ​អាច​ឡើង​ដល់​កម្ពស់ ៨​ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close