​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ស្នើ​ប្រជា​ពលរដ្ឋ​​បង្ការ​ជំងឺ​ឆ្លង និង​គ្រោះ​ថ្នាក់​​នានា ក្នុង​រដូវ​ទឹក​ជំនន់​នេះ​

ខណៈ​ដែល​បណ្តា​ខេត្ត​មួយ​ចំនួន​កំពុង​តែ​ប្រឈម​មុខ​នឹង​ការលិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង នៅ​ថ្ងៃ​ម្សិលមិញ​នេះ នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង របស់​ក្រសួង​សុខាភិបាល បាន​ស្នើ​ប្រជា​ពលរដ្ឋ​​ត្រូវ​បង្ការ​ខ្លួន​ពី​ជំងឺ​ឆ្លង និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​​នានា ដែល​អាច​កើត​មាន​ជាយថា​ហេតុ។

ក្នុង​កំឡុង​ពេល​នេះ ប្រជា​ពលរដ្ឋ​​ត្រូវ​តាម​ដាន​ស្ថានភាព​ទឺកជំនន់, ត្រៀម​រកទួល​សុវត្ថិភាព​, កុំ​បើក​បរលើ​ទឹក​ជំន់, កុំហែល​លេង​ទឹក​ជំនន់, ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​ពស់, ផ្តាច់​ចរន្តអគ្គិសនី និង​របៀប​ការពារ​កុំ​ឲ្យ​ឆក់, ជាតិ​ពុល​នានា​ត្រូវ​ដាក់​ឲ្យ​ខ្ពស់​ពី​ទឹក​លិច ​ដើម្បី​​ជៀសវាង​ពុល​ដល់​មនុស្ស និង​សត្វ​, ប្រើ​ប្រាស់​ទឹក​ស្អាត និង​ផឹក​ទឹក​ឆ្អិន​ជានិច្ច, ចំណី​អាហារ​ត្រូវ​ឆ្អិន​ជានិច្ច និង​គ្របកុំ​ឲ្យ​រុយរោម។

ក្នុង​នោះ​បងប្អូន​ប្រជា​ពលរដ្ឋ​ ក៏​ត្រូវ​បង្ការ​ពី​ជំងឺ​ឆ្លង​ផ្សេងៗ​ដូចជា ជំងឺ​រាក និង​អាសន្ន​រោគ, ជំងឺ​ពុលចំណី​អាហារ​, ជំងឺ​រលាកថ្លើម​ប្រភេទ A, ជំងឺ​បណ្តាល​មកពី​ព្រូន, ជំងឺ​គ្រុណ​ចាញ់​, ជំងឺ​គ្រុនឈាម, ជំងឺ​រមាស់​ស្បែក​, ជំងឺ​ភ្នែក​ក្រហម និង​ជំងឺ​ផ្តាសាយ​ធំ​ជា​ដើម​។

ប្រសិន​បើបងប្អូន​មាន​បញ្ហា អាច​ទូរស័ព្ទ​មក​កាន់​លេខ ១១៥ ពីគ្រប់ប្រព័ន្ធ​ដោយ​ឥត​គិត​ថ្លៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close