គណបក្សប្រជាជនកម្ពុជា កើតពីប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ

ក្នុងនាមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំកោះមិត្ត ខ្ញុំបាទ ហ៊ាន វណ្ណហន និងសហការី សូមថ្លែងអំណរគុណចំពោះឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម (តំណាងរាស្ត្រ មណ្ឌលកំពង់ចាម) ដែលផ្តល់ការវាយតំលៃខ្ពស់ចំពោះក្រុមការងារយើងខ្ញុំក្នុងការងារចាត់ចែងចុះជួយមូលដ្ឋាន ក្នុងឱកាសដែល ឯកឧត្តមចុះមកសំណេះសំណាល ណែនាំការងារជាយុទ្ធសាស្ត្រ ដើម្បីជំរុញទទួលជោគជ័យ ឈ្នះដាច់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្តដា ខាងមុខនេះ។
នាវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ាន វណ្ណហន ប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអំពិល ឃុំកោះមិត្ត និងឃុំគៀនជ្រៃ ស្រុកកំពង់សៀម រួមនឹងសមាជិក សមាជិការក្រុមការងារ គណកម្មាធិការគណបក្សឃុំកោះមិត្ត សាខាបក្សភូមិទាំងអស់ក្នុងឃុំកោះមិត្ត បានទទួលជួបស្វាគមន៍ ឯកឧត្តម វេង សាខុន នៅស្នាក់ការគណបក្សឃុំកោះមិត្ត ដើម្បីសំណេះសំណាល និងណែនាំការងារ។

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close