ចិនទៀតហើយបើករថយន្តក្រឡាប់ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​បាន​ឲ្យដឹងថា​មាន រថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ស្តា​រិច មួយគ្រឿង​សង្ស័យ​អ្នកបើកបរ បើក​ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​បុក​ប​ង្កោ​ល​ចំណាំងផ្លាត​បាក់​អស់​៣​ដើម ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់ចូល​ក្នុងព្រៃ តែធ្វើ​ឲ្យ​អ្នកបើកបរ​រងរបួស​ស្រាលប៉ុណ្ណោះ​។​

Image may contain: 2 people, people standing and outdoor​មន្រ្តីកងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ បានឲ្យដឹងទៀតថា ករណីនេះ​បាន​កើតមានឡើង​នៅ​ម៉ោង​១រសៀល ​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២,០១៨ នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ គីឡូម៉ែត្រ​លេខ​១៦៥-១៦៦ ស្ថិតក្នុង​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ហើយរថយន្តនេះធ្វើ​ដំណើរ​ក្នុង ទិសដៅ​ពី ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ។​

​ រថយន្ត​នេះ​ម៉ាក ម៉ាកហ៊ីយ៉ាន់ដាយ​ស្តា​រិច ពណ៌​ស ពាក់​ស្លាកលេខ 2AQ 2641 បើកបរ​ដោយ​បុរស​ម្នាក់​ជនជាតិ​ចិន ឈ្មោះ ជិន ធៀន​ហ្វា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​ភ្នំពេញ បានរង​របួសស្រាល​​។​ បន្ទាប់មករថយន្តនេះ​ត្រូវបាន​សមត្ថកិច្ច​ជួយស្ទូច យក​ឡើង​ហើយ​ដឹក​យកមក​ក្រុងព្រះសីហនុ ដើម្បី​ជួសជុលប្រើប្រាស់ឡើង ​វិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close