មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ រវាង​រថយន្ត​ និង​ម៉ូតូ​ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ ០២នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​

កាលពី​វេលា​ម៉ោង​ ១៥:១០​ ល្ងាច​ ថ្ងៃសៅរ៍ ០៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ រវាង​រថយន្ត​ និង​ម៉ូតូ​ នៅ​ចំណុច​ភូមិ​ឈើក្រំ ឃុំ​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ ០២នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​។

ជនរងគ្រោះទី០១​ ឈ្មោះ ជួន ផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោកវរ:សេនាតូចលេខ៨២១ បើកម៉ូតូម៉ាក​ Duke ពណ៍ស​ លាយខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FK-4199 ​បាន​ស្លាប់​បាត់បង់​ជីវិត​។ -ជនរងគ្រោះទី០២​ ឈ្មោះ សាន វាសនា ភេទ ស្រី អាយុ ១៨ឆ្នាំ រស់​នៅ​ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ អ្នក​រួម​បាន​ស្លាប់​បាត់បង់​ជីវិត​។

​ ចំណែក​ជន​បង្ក​មាន​គ្នា​ ០២នាក់​៖ ០១-ឈ្មោះ សាន សិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ បើក​រថយន្ត​ដឹកទឹកកក រស់​នៅភូមិអូតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរ​រថយន្ត​ម៉ាក​ Hyundai ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ 3C-3096។ ០២-ឈ្មោះ​ ណាន់ វិន ភេទ ប្រុស អាយុ ១៨ឆ្នាំ​ បុខរបបកម្មករលីទឹកកក​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។ ករណី​ខាងលើ​បណ្ដាល​មកពី​អ្នក​បើកបរ​រថយន្ត​ ខ្វះ​ការ​ប្រុងប្រយ័ត្ន​ បណ្ដាល​ឲ្យ​បុក​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ រួម​ជ្រុល​ទៅ​បុក​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ខូចខាត​អស់​មួយ​ខ្នង​ទៀត​។ ​

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំណែក​រថយន្ត​ និង​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close