អាមេរិកកាត់បន្ថយការគាំទ្រចំពោះថ្នាក់ដឹកនាំអ៊ីរ៉ង់

បរទេស៖រដ្ឋបាលរបស់លោក ត្រាំ នាពេលថ្មីៗនេះ បានវាយលុកដោយពាក្យសម្តី និងការទំនាក់ទំនងអនឡាញ ដែលមានប្រយោជន៍បង្កចលាចល និងជួយក្នុងការដាក់សម្ពាធអ៊ីរ៉ង់ ឲ្យបញ្ចប់កម្មវិធីនុយក្លេអ៊ែ និងការគាំទ្ររបស់អ៊ីរ៉ង់ ចំពោះក្រុម ពួកសកម្មប្រយុទ្ធ។

មន្ត្រីសហរដ្ឋអាមេរិកជាច្រើនរូបបាននិយាយថា ការដែលគាំទ្រដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo និងទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton គឺមានប្រយោជន៍ធ្វើការ ស្របទៅតាមការជំរុញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឲ្យច្របាច់កសេដ្ឋកិច្ចអ៊ីរ៉ង់ តាមរយៈការដាក់ទណ្ឌកម្មតឹងរឹងឡើងវិញ។

ប៉ុន្តែសេតវិមាន តាមសេចក្តីរាយការណ៍ បានបដិសេធមិនផ្តល់សេចក្តីអត្ថាធិប្បាយ  ចំណែកក្រសួងការបរទេស ក៏បានបដិសេធមិននិយាយឲ្យជាក់លាក់ រួមទាំងស្តីពីតួនាទីរបស់លោក Pompeo៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close