លោក​ត្រាំ​ទទួល​បាន​លិខិត ទី​ពីរ ពីមេ​ដឹក​នាំ​ គីម ជុងអ៊ុន ស្តីពី​ជំនួបលើក​ទី​ពីរ​

សេតវិ​មាន​បាន​បញ្ចាក់​ថា ប្រធានាធិបតី​អាមេរិក​ដូណាលត្រាំ ទទួល​បាន​លិខិត ទី​ពីរ ពីមេ​ដឹក​នាំ​គីមជុងអ៊ុន ប៉ុន្តែ​មិន​បាន​បញ្ចាក់​ពីខ្លឹមសារ​នៅ​ក្នុង​សារ​លិខិត​នោះ​ឡើយ។

សារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា សេតវិ​មាន បាន​បញ្ចាក់​ថា​លិខិត របស់​គីមជុងអ៊ុន​បាន​បញ្ចូន​ទៅ​ដល់​ដៃ ប្រធានាធិបតី​ត្រាំ នៅ​ថ្ងៃ​ទី១ខែ​សីហា ។ អ្នក​នាំ​ពាក្យ​សេតវិ​មាន Sarah Sanders កាលពី​ថ្ងៃ​ទី២ខែ​សីហា​បាន​ប្រកាស​ថា « រាល់​ទំនាក់​ទំនង​រវាង​មេ​ដឹក​នាំ​​ទាំង​ពីរ គឺជា​ការ​អនុ​វត្ត​ន៍​បន្ត​ក្រោយ​ជំនួប​នៅ​ក្នុង​ប្រទេស​សឹង្ហបុរី និង​ជម្រុញ​ការ​អនុ​វត្ត​​សេចក្តី​ប្រកាស​រួម ដែល​មេ​ដឹក​នាំ​​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា។

ក្រុម​អ្នក​ឯកទេស​វិភាគ​បាន​លើក​ឡើង​ថា ការផ្ញើ​លិខិត​ទៅ​កាន់​​ប្រធានាធិបតី​អាមេរិក​ដូណាលត្រាំ ជា​លើក​ទី​ពីរ​អាចជាសំណើរ​ជួប​ពិភាក្សា​គ្នា លើក​ទី​ពីរ​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន ។ ពេល​ថ្មីៗ​នេះ មាន​ព័ត៌មាន​បាន​ផ្សាយ​ថា មេ​ដឹក​នាំ​​កូរ៉េ​ខាង​ជើង​គីមជុងអ៊ុនអាច​នឹង​បំ​ពេញ​ទស្សនកិច្ច​ទៅ​កាន់​អាមេរិក​នៅ​ខែ​កញ្ញា​ខាង​មុខ ដើម្បី​ចូល​រួម មហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ និង​ថ្លែសន្តរកថាជា​លើក​តំបូង នៅ​ក្នុង​អង្គការ​កំពូល​មួយ​នេះ។

ទាំង​នោះ​ហើយ​បាន​ជា​លោក​គីមជុងអ៊ុនផ្ញើ​លិខិត ទៅ​កាន់​លោក​ត្រាំ ដើម្បី រៀបចំ​ជំនួបទ្វេ​ភាគី​ក្រៅ​កិច្ចប្រជុំ​អង្គការ​សហប្រជា​ជាតិ ។ ក្រៅ​ពី​នេះ​ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា អាច​និង​មាន​ជំនួប​ពិភាក្សា​ទ្វេ​ភាគី​ជា​ច្រើន​ផ្សេង​ទៀត​រវាង​មេ​ដឹក​នាំ​​កូរ៉េ​ខាង​ជើង​គីមជុងអ៊ុន នឹង​បណ្តាមេ​ដឹក​នាំ​​សំខាន់ៗជុំ​វិញ​ពិភព​លោក ក្នុង​នោះ​មាន​រុស្ស៊ី​ជា​ដើម។

ទំនាក់​ទំនង​រវាង​កូរ៉េ​ខាង​ជើង​និង​សហគមន៍​អនុ្តរ​ជាតិ មាន​ភាព​ល្អ​ប្រសើរ បន្តិច​ម្តងៗ ក្រោយ លោក​គីមជុងអ៊ុន​ជួប​ពិភាក្សា​ជា​មួយ​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងម៉ូន ជេអីន នៅ​ថ្ងៃ​ទី ២៧ខែ​មេសា និង​ជំនួបជា​មួយ ប្រធានាធិបតី​ត្រាំ​នៅ​ថ្ងៃ​ទី១២ខែមិថុនា​នៅ​សឹង្ហបុរី។ ជា​មួយ​គ្នា​នេះ​កូរ៉េ​ខាង​ជើង ក៏​កំពុង​តែអវុ​វត្តន៍​ទៅ​តាម​សេចក្តី​ប្រកាស​រួម ដោយ​បាន​កម្ទេច​ទី​តាំង​​សាកល្បងបរមាណូ និង​ការរុះរើ​ទី​តាំង​​សាកល្បងមី​ស៊ី​ល​ឆ្លង​ទ្វីប​ជា​ដើម។

ក្រុម​អ្នក​ឯកទេស​បាន​បញ្ជា​ក់ថា ប្រសិន​បើ លោក គីម ជុងអ៊ុន ទៅ​កាន់​អាមេរិក នៅ​ខែ​កញ្ញា​ខាង​មុខ​​ដើម្បី​ចូល​រួម​កិច្ចប្រជុំ​អង្គការ​សហប្រជា​ជាតិ ជា​រឿង​ដ៏​ល្អ​បំផុត ហើយ​កូរ៉េ​ខាង​ជើង អាចស្នើរ​ដល់​អង្គការ​សហប្រជា​ជាតិ​លុប​ទណ្ឌកម្ម​មក​លើក​ូរ៉េ​ខាង​ជើង ដោយ​ជោគ​ជ័យ​​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close