ក្រុមហ៊ុន​មួយ​សម្រេច​បោះទុន​៣២​លាន​ដុល្លារ វិនិយោគ​លើ​ដំណាំ​ចេក​នៅកម្ពុជា

​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះ LONGMATE AGRICULTURE CO.,LTD បានសម្រេច​បោះទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​៣២​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក និង​វេច​ខ្ចប់​កសិផល សម្រាប់ធ្វើ​ការនាំចេញ​។​

តាម​ការប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន LONGMATE AGRICULTURE ត្រូវបាន​សម្រេច​ចេញ វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ដោយមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ដោយ​អាចបង្កើត​ការងារ​បាន ៥៧២​កន្លែង​។​

យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ឆ្នាំ​២០១៧ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ចេក​មាន​ចំនួន​២​ម៉ឺន​៦​ពាន់​៧៦០​ហិកតា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close