ឪពុក​ម្តាយក្មេក​ប្រធានាធិបតី​ត្រាំ ទទួលបាន​សញ្ជាតិ​អាមេរិក បង្ករ​ឲ្យ​មានការ​ថ្កោលទោស​

​ការដែល​ឪពុកម្តាយ​របស់​ភរិយា​ប្រធានាធិបតី​អាមេរិក លោកស្រី Melania Trump ទទួលបាន​សញ្ជាតិ​អាមេរិក បាន​ក្លាយជា ប្រធានបទ​ក្តៅ​លើ​បណ្តាញ​សង្គម ព័ត៌មាន​នានា​ក្នុង​ទឹកដី​អាមេរិក ខណៈដែល​លោក​ត្រាំ រឹតបន្តឹង​ច្បាប់​អន្ត​រប​វេ​សន៍​។​

សារព័ត៌មាន Sputnik បាន​ផ្សាយ​ថា លោក Viktor និង​លោកស្រី Amalija Knavs ឪពុកម្តាយ​បង្កើត​រប​ស់​ភរិយា គឺ​លោកស្រី Melania Trump កាលពី​ថ្ងៃទី ៩​ខែសីហា ទទួលបាន​សញ្ជាតិ​អាមេរិក (​តាមច្បាប់​ចូលសញ្ជាតិ តាម​ទំនាក់ទំនង​គ្រួសារ​)​។ កូនស្រី​របស់​ពួក​គត់​គឺ​លោកស្រី Melania trump ក្លាយជា​ពលរដ្ឋ​អាមេរិក នៅ​ឆ្នាំ​២០០៦ ក្រោយ​ចាក​ចេញពី​ស្រុកកំណើត​នៅ Sovenia ទៅ​អាមេរិក ធ្វើការ​ក្នុងនាម​ជា​អ្នក​បង្ហាញ​មូ​ដ​។​

​ឪពុក​ម្តាយក្មេក​របស់​ប្រធានាធិបតី​ត្រាំ​គឺជា អ្នក​ដើមកំណើត Sovenia ហើយ​រស់នៅ​អាមេរិក​ជាច្រើន​ឆ្នាំកន្លងមក ដោយ​ទទួលបាន​កាត​រស់នៅរ​យៈ​ពេល​យូ តែ​មិនទាន់​ទទួលបាន​សញ្ជាតិ​ឡើយ​។​

​លោក Michael Wildes មេធាវី​របស់​គ្រួសារ Knavs បាន​បដិសេធ បង្ហាញ​ពី​វិធីសាស្ត្រ ដែល​លោក Knavs ទទួលបាន​កាត​រស់នៅ​អាមេរិក និង​ទទួលបាន​សញ្ជាតិ​អាមេរិក​ក្នុងពេលដែល​ប្រធានាធិបតី​ដូ​ណា​ល​ត្រាំ​រឹតបន្តឹង​ច្បាប់​អន្តោប្រវេសន៍​។​

​ការដែល ឪពុក​ម្តាយក្មេក​លោក​ត្រាំ​បាន​ចូលសញ្ជាតិ​អាមេរិក ក្លាយទៅជា​ប្រធានបទ​វិភាគ​តាម​បណ្តាញ​សង្គម ពេញ​ទឹកដី​អាមេរិក។ ​មនុស្ស​ជាច្រើន​បាន​ចាត់ទុកថា ការដែល គ្រួរ​សារ​ភរិយា​លោក​ត្រាំ​ទទួលបាន​សញ្ជាតិ ដោយសារតែ មាន​«​ខ្សែ​ធំ​» មានកូន​ប្រសា​ជា​ប្រធានាធិបតី​អាមេរិក​។​

​ប្រធានាធិបតី​ត្រាំ គឺជា​អ្នក​ប្រឆាំងនឹង​កម្មវិធី ជនភៀសខ្លួន​តាមបែប​ទំនាក់ទំនង​គ្រួរ​សារ ។ ប្រធានាធិបតី​ត្រាំ​បាន​រារាំង​ការ​ធា សាច់​ញ្ញា​តិ្ត​អ្នក​ដែលមាន​សញ្ជាតិ​អាមេរិក ក្នុងនោះ​មាន​ឪពុកម្តាយ​ជាដើម ។ ប៉ុន្តែ​បាន​អនុ​ញ្ញា​ត្តិ​ឲ្យ​ធានា​ទៅ​រស់នៅ​អាមេរិក ដូចជា ប្តី​ប្រពន្ធ ឬ​កូនតូច​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close