តើលោកប៉ែនរ័ត្នស្នងការខេត្តត្បូងឃ្មុំមានភាគហ៊ុនប៉ុន្មានជាមួយ និងម្ចាស់សង្វៀនមាន់ឈ្មោះទ្រី និងឈ្មោះធានៅឃុំជប់?

ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋដែលរស់នៅភូមិទួលទ្រាឃុំជប់ស្រុកត្បូងឃ្មុំបានសម្តែងក្តីព្រួយបារម្ភចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញ តាំងតែឆ្នាំ២០០៩មកម្លេះ។

ជាក់ស្តែងសង្វៀនម៉ាន់មួយកន្លែងនៅ ភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ដែលបើកលេងយ៉ាងគគ្រឹគគ្រេងយូរខែឆ្នាំមកហើយគឹមិនដែលឃើញអធិការស្រុកត្បូងឃ្មុំឈ្មោះសៀងលី និងស្នងការខេត្តត្បូងឃ្មុំ លោកប៉ែនរ័ត្នចុះមកចាប់ពួកដែលញៀនល្បែងទាំងនេះម្តងសោះឡើយ។ ភាពអសកម្មទាំងនេះត្រូវបានប្រជាពលរដ្ឋនៅក្បែរទីតាំងជល់មាន់នោះបានដាក់ការសង្ស័យថាទាំងអធិការស្រុកត្បូងឃ្មុំនិងស្នងការខេត្រត្បូងឃ្មុំគឺបានទទួលផលប្រយោជន៌ពីបុគ្គលឈ្មោះទ្រីហើយនិងឈ្មោះធានេះយ៉ាងពិតប្រាកដបានជាមិនខ្ចីបើកភ្នែក មើលល្បែងស៊ីសងដែលកើតមានឡើងនៅតំបន់របស់ខ្លួនគ្រប់គ្រង។

ម្យ៉ាងវិញទៀតលោកសៀងលី និងលោកប៉ែនរ័ត្នបាននិងកំពុងផ្គើនទៅនិងបទបញ្ជារបស់សម្តេចក្រឡាហោមសរខេងទៀតផង។អស់លោកស៊ីប្រាក់ខែរដ្ឋាភិបាលហើយមិនខ្ចីគោរពតួនាទីដែលថ្នាក់លើប្រគល់ឲបែរជាមកឃុបឃិតគ្នាជាមួយមេបន ល្បែងនៅទីតាំងខាងលើបង្កឲមានការក្តៅក្រហាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅមានការភ័យព្រួយនៅអំពើចោរលួចឆក់ប្លន់ដែលវាផ្តើមចេញពីប្រភពល្បែងទាំងនេះ។រីឯចំណែកលោកចៅហ្វាយខេត្តត្បូងឃ្មុំវិញកំពុងតែរឹងត្រកៀកស្តូកធ្វើឲពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងថាជាមនុស្សអសមត្ថភាពក្នុងការដឹកនាំ។

ពលរដ្ឋបានបន្តថាអភិបាលខេត្តរូបនោះអាចទទួលបានសំណែនពីឈ្មោះទ្រីនិងឈ្មោះធាហើយក៏មិនដឹងបានជារក្សាភាពស្ងប់ស្ងាត់បានបណ្តែតបណ្តោយឲមានល្បែងស៊ីសងយ៉ាងអនាធិបតេយ្យបែបនេះនៅក្នុងឃុំជប់ដោយគ្មានការទប់ស្កាត់ឫក៏បង្រ្កាបអ្វី….?។

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close