ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​៣​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​រូបភាព​បិតបាំង​ថ្នាក់លើ​

​មន្ត្រីរាជការ​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​គ្រប់គ្រង​ដោយ​លោក ជួរ ឈន​ឡេង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ កំពុង​ឃុបឃិត​ជាមួយ​ឈ្មួញ​លើ​ការមិន​ឲ្យ​រថយន្ត​ចូល​ថ្លឹង​ដើម្បី​បិតបាំង​កា​ម៉ា​រ៉ា​ក្រសួង ហើយ​លួច​ទំនាក់ទំនង​ឈ្មួញ​ស្ងាត់ៗ​យកលុយ​ដាក់​ហោប៉ៅ​។​

ប្រភពពី​អ្នកបើករថយន្ត​បាន​និយាយថា ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​3 ដែល​ស្ថិតនៅ​ចំណុច​កំពង់ទួល នៃ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ប្រើ​រូបភាព​បិតបាំង​យកលុយ​ពី​ឈ្មួញ​ធំៗ ដែល​ដឹកទំនិញ​លើស​ចំណុះ និង​រថយន្ត​ដឹក ដី​ដឹក​ខ្សាច់ ដឹក​ថ្ម​លើស​ចំណុះ​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​គ្រាន់តែ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងនោះ មក​បង់លុយ​តាម​ការកំណត់ ជា​ថ្នូរ​និង​មិន​ឡើង​ថ្លឹង​ជញ្ជីង​នោះឡើយ​។​

​ចំពោះ​ករណីនេះ យើង​នៅ​មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ជួរ ឈាន​ឡេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​៣ ភូមិ​កំពង់ទួល និង​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល​បាន​នៅឡើយ​ទេ​នៅថ្ងៃនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close