សង្ស័យ​គំនុំ ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​គោកចក​ម្នាក់​ត្រូវ​ឃាតក​ចាក់​សម្លាប់​នៅតាម​ដងផ្លូវ​

​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​សង្កាត់​គោ​ចក នៃ​ក្រុង​សៀមរាប​ម្នាក់ ត្រូវ​ឃាតករ​ចាក់​សម្លាប់ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៥ សីហា នេះ នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ផ្ទះ​ជនរងគ្រោះ ដោយ​ប្រើ​កូនកាំបិត​ចុង​ស្រួច ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ចូលទៅ​ផ្ទះ​ស្ថិតក្នុង​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​មាន​ម៉ូតូ​២​ទៅ​៣​គ្រឿង​បាន​ជិះ​ដេញ​ចាក់​គ្នា ដូច​ក្នុង​រឿង​ហុងកុង ស្រាប់តែ​មួយសន្ទុះ ក៏​ស្ងាត់ឈឹង ។ បន្ទាប់ពី​ស្ងាត់ អ្នកភូមិ​ក៏បាន​នាំគ្នា​ចេញមក​មើល ស្រាប់តែ​ឃើញ​មាន​មនុស្ស​ដេកស្លាប់​នៅតាម​ផ្លូវ រួច​ឃើញ​មាន​អ្នកជិតខាង​ម្នាក់​គាត់​បានខ​ល​ទៅ​ប៉ូលិស​មូលដ្ឋាន ដើម្បី​រាយការណ៍​អំពី​ករណី​មនុស្ស​ស្លាប់​។​

​តាម​ប៉ូលិស​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ហ៊ឹម វណ្ណ​រ៉ូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខងា​ព្រិន្ទបាលឯក ជា​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​សង្កាត់​គោកចក ក្រុង​សៀមរាប មាន​ទីលំនៅ​ក្រុមទី​១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។​

​តាម​ប្រភព​ខ្លះ​ថា នៅ​យប់​ថ្ងៃ​១៤​ខែសីហា ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ទៅលេង​ផ្ទះ​បងធម៌ ដូច​សព​ដង នៅក្នុង កសិន អង្គរ ហើយ​ធ្លាប់​ដេក​នៅ​ទីនោះ​ផងដែរ ដល់​យប់កើតហេតុ ជនរងគ្រោះ ត្រូវបាន​សំរាក​ពី​ការងារ (​មិនត្រូវ​ចំ​វេន​ប្រចាំ​ការណ៍​ទេ ) ក៏បាន​ជិះ​ម៉ូតូ​មក​ផ្ទះ ទាំងយប់​តាមផ្លូវ​គ្រួស​ក្រហម តែ​ជិត​ដល់ផ្ទះ​ទៅហើយ ក៏ ត្រូវបាន​ជនសង្ស័យ ដេញតាម​ពីក្រោយ ចាក់​សម្លាប់ ដោយ​ប្រើ​កូនកាំបិត​ចុង​ស្រួច​ចំនួន​២​ដើម (១​ដើមដង​ខ្មៅ ប្រវែង​៣​តឹក និង ១​ដើម​ទៀត ដង​ខៀវ​លា​យស ប្រវែង​៣​តឹក​)​ហើយ​ចាក់​ត្រូវចំ​ពីមុខ​ចំនួន​៩​កាំបិត និង ខាង​ខ្នង​ចំនួន​១​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម រួច​ជនសង្ស័យ​ក៏​ទំលាក់​កាំបិត ២​ដើម​នោះ​ចោល ជិត​ផ្លូវ​ពី​ខាងស្តាំ ក្បែរ​សាកសព​។​

​ករណីនេះ សមត្ថកិច្ច​ស​ន្និ​ដា្ឋ​ន​ថា ជនរងគ្រោះ​ពិតជា​ត្រូវ​ឃាតករ (​ជនដៃដល់​)​ចាក់​សម្លាប់​ដោយ​ប្រើ​កូនកាំបិត​ចិត្ត​បន្លែ​មុខស្រួច ចំនួន​២​ដើម​)​ហើយ​ជនសង្ស័យ​មាន​គ្នា​ចាប់​២ ទៅ​៣​នាក់ ទើប​ធ្វើកើត ប្រហែលជា​រឿង​គំនុំ ព្រោះ​ទ្រព្យសម្បត្តិ ឃើញ​នៅ​ទាំងអស់ កន្លែងកើតហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close