ស្លាប់​កើនឡើង​៣៥​នាក់​ក្នុង​គ្រោះថ្នាក់​បាក់​ស្ពាន​អាកាស​នៅ​អី​តា​លី​

​យ៉ាងហោចណាស​មាន​មនុស្ស​៣៥​នាក់​ស្លាប់ និង របួស​ជាច្រើន និង​បាត់​ខ្លួន​ក្នុង​កំនរ​បាក់បែក ក្រោយ​ហេតុ​ការបាក់​ស្ពាន អាកាស​នៅ​ទីក្រុង Genoa ភាគ​ខាងជើង​ប្រទេស​អី​តា​លី​។​

តាម​ការប្រកាស​ថ្មី​បំផុត របស់​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា មាន​អ្នកស្លាប់ ៣៥​នាក់ និង បាត់​ខ្លួន​ជាច្រើន ។ ចំនួន​អ្នកស្លាប់​នឹង​កើនឡើង​ខ្ពស់​ជា​បន្តទៀត ដោយសារ​តែមាន​អ្នក​បាត់​ខ្លួន​កប់​នៅក្រោម ស្ពាន់​បាក់ ។ ក្រុម​ជួយសង្គ្រោះ​ប្រមាណ ២០០​នាក់ បាន​ខិតខំ​ធ្វើការ​ទាំងយប់​ដើម្បី ស្វែងរក​អ្នក​ជាប់​ខាងក្នុង​។

​ក្រៅពី​ខិតខំ​ស្វែងរក​ជនរ​ង្គ្រោះ មន្ត្រី​ក្នុង​តំបន់​បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ពី​ការ​បែកធ្លាយ​សារធាតុ​ហ្គាស ដោយសារតែ​ទីតាំង​ស្ពាន​បាក់​ខាងលើ នៅ​ជិត​រោង​ច័​ក្រ​ហ្គាស តែម្តង​។​

​ចំនួន​អ្នកស្លាប់​និង​កើន​ឡើងជា​បន្តបន្ទាប់​ដោយសារតែ​នៅពេល​បាក់​ស្ពាន រថយន្ត​ជាច្រើន​កំពុងតែ​ធ្វើដំណើរ នៅលើ​ស្ពាន ក៏ដូចជា​នៅក្រោម​ស្ពាន​។ នាយករដ្ឋមន្ត្រី​អី​តា​លី លោក Giuseppe Gonte បាន​ទៅកាន់​ទីក្រុង Genoa នៅ​រសៀល​ថ្ងៃទី​១៤​ខែសីហា ដើម្បី​បញ្ចា​សកម្មភាព​ជួយសង្គ្រោះ ។ ក្នុងពេល​ជាមួយគ្នា​នោះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អី​តា​លី លោក Matteo Salvina បានប្រកាសថា រដ្ឋាភិបាល នឹង​ប​ញ្ចូ​ន​អ្នក​ដែល​ទទួលខុសត្រូវ​ស្ពាន​ខាងលើ មក​ទទួលទោស​មុខ​ច្បាប់​។​

​នៅពេល​នេះដែរ​មូលហេតុ​បណ្តាល​ឲ្យ​បាក់​ស្ពាន​កំពុងតែ វិភាគ ។​តាម​សារព័ត៌​មានអី​តា​លី នៅមុន​ហេតុ​ការគ្រោះថ្នាក់​ស្ពាន​ខាងលើ មាន​សញ្ញា​មិនល្អ ហើយ​បាន​ប្រមាន​តាំងពី​ឆ្នាំ​២០១៦ នៅពេលដែល សាស្ត្រាចារ្យ សំណង​មកពី​មហាវិទ្យាល័យ Genoa លោក Antonio Brencich បាន​ប្រមាន​ថា​ស្ពាន Morandi មាន​ចំណុច​មួយចំនួន ខុស​ប្រក្រតី ពិសេស​គឺ​បេតុង បង្គោល​ស្ពាន​។ ប៉ុន្តែ​ការប្រមាន​ខាងលើ​ត្រូវបាន​មើលរំលង មិន​តែ​ប៉ុ​ណ្ណើ មន្ត្រី​ក្នុង​តំបន់​បាន​ចំណាយ​ប្រាក់ ក្នុងការ​ជួសជុល​ថែរក្សា​ស្ពាន​នេះ​មានតម្លៃ​ច្រើនជាង ការសាងសង​ថ្មី​ទៅទៀត​។​

​មេដឹកនាំ​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អឺរ៉ុប ក្នុងនោះ​មាន ប្រធានាធិបតី​បារាំង អធិការបតី​អាល្លឺម៉ង បានបង្ហាញ​ពី​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល និង​ពល​អី​តា​លី ក្នុង​ការជួយ ដល់​ប្រទេស​នេះ​ក្រោយ​ហេតុ​ការបាក់​ស្ពាន ដ៏​រន្ធត់​មួយ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close