មេឈ្មួញឈេីបីនាក់ដឹកជញ្ចូនបទល្មេីសព្រៃឈេីឆ្លងកាត់ខេត្តកំពង់ធំយ៉ាងរលូន

កំពង់ធំ ៖ សកម្មភាពដឹកជញ្ចូនបទល្មេីសព្រៃឈេីឆ្លងកាត់ខេត្តកំពង់ធំកាលពីយប់មិញនេះ ត្រូវបានរាយការណ៏មកថា មានមេឈ្មួញចំនួនបីនាក់  ដែលជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មេីសព្រៃឈេីមួយនេះ។​​​ មេឈ្មួញឈេីទាំងបីនាក់នោះមានឈ្មោះដូចជា ទី១ ឈ្មោះ សេង ហុង​ ដឹកអុសនឹងកូនឈេីប៉ារាចេញពីក្រុមហ៊ុនអានម៉ារឌីចំនួនបួនឡាន ឡានទាំងនោះមានស្លាកលេខ 6404 0613 1232 1168​។ ទី២​​​ ឈ្មោះ ចែខេង ដឹកចេញពីក្រុមហ៊ុនព្រៃបារាំងចំនួនប្រាំឡានហេីយយប់មិញនេះឡានរបស់ ចែខេង ចេញចំនួនទាំងប្រាំឡានតែម្ដង ក្នុងនោះមានដឹកឈេីបីឡានពេញ នឹងដឹកកូនឈេីប៉ារាចំនួនពីរឡានដែលមានស្លាកលេខឡាន​ 1390 9243 1118 5929 5562។ ទី3 ឈ្មោះ សុង ដឹកចេញពីក្រុមហ៊ុនព្រៃបារាំងដូចគ្នា មានចំនួនបីឡានដឹកឈេីនឹងកូនឈេីប៉ារាដែលមាន ស្លាកលេខឡាន​ 0797 0738 9224។

សូមបញ្ជាក់ថា ការដឹកជញ្ចូនបទល្មេីសព្រៃឈេីរបស់មេឈ្មួញទាំងបីខាងលេីនេះគឺគ្មានច្បាប់ឬប៉េសេទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close