ចាប់ខ្លួន​៥​នាក់ ដកហូត​គ្រឿងញៀន​៤​កញ្ចប់ នៅ​ស្រុក​ឱ​រ៉ា​ល់​

​ខេត្តកំពង់ស្ពឺ​៖ កាលពី​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ជំនាញ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​គ្រឿងញៀន​ចំនួន ៥​នាក់ នៅ​ចំណុច​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់​។​

​ជនសង្ស័យ​ទាំងនោះ មានឈ្មោះ អ៊ុ​ល វិចិត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ឈ្មោះ ញ៉ែម ផាន់​នុ ហៅ វ៉ិ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ឈ្មោះ កើត ម៉ាលី ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ឈ្មោះ ធី ធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ឈ្មោះ សូត ធូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។​

​ដោយឡែក​វត្ថុតាង ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ៤​កញ្ចប់​, រថយន្ដ​១​គ្រឿង​, ទូរស័ព្ទដៃ​៥​គ្រឿង និង​ប្រាក់​ដុល្លា ៤០០​ដុល្លារ​។​

​ជ​នស​ង្ស័​ង​ទាំង​៥​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close