អភិបាលខេត្តកែប ប្រគល់ប័ណ្ណក្រីក្រ ៣៨ប័ណ្ណ ជូនគ្រួសារក្រីក្រនៅស្រុកដំណាក់ចង្អើរ
ខេត្តកែប៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមដោយ ក្រុមប្រឹក្សាខេត្ត លោក អ៊ុក ថា អភិបាលរងខេត្ត លោក លោក ស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ ដឹកនាំស្រុកដំណាក់ចង្អើរ បានអញ្ជើញសំណេះសំណា លនិងចែកបណ្ណសមធម៌ជួនប្រជាពលរដ្ឋក្រីក្រនៅឃុំអង្កោល និងឃុំពងទឹក។
ថ្លែងក្នុងឱកាសអញ្ជើញផ្តល់ប័ណ្ណក្រីក្រជូនប្រជាពរដ្ឋ ក្នុងឃុំអង្កោល និងឃុំពង់ទឹក ស្រុកដំណាក់ចង្អេីរនេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា គោលនយោបាយគាំពារសង្គម និងវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិ បាលសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលមានបណ្ណក្រីក្រ ក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសត្រូវតែអនុវត្តតាមបច្ចេកទេសដែលផ្តល់ជូនដោយក្រសួងផែនការ ត្រូវកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងធ្វើបច្ចុប្បន្នភាពប័ណ្ណសមធម៌ចាស់ ក្នុងឧបត្ថម្ភសាច់ប្រាក់អោយចំគោលដៅសំដៅជួយសម្រួលការលំបាក និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩។ លោក បានបន្ថែមថា នេះគឺជាការគិតគូរយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែនៅរួមសុខរួមទុក្ខជាបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនទាំងអស់ត្រូវខិតខំប្របករបររកប្រាក់ចំណូលបន្ថែមដូចជាការចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំនិងការងារផ្សេងៗទៀតដើម្បីទំនុកបំរុងជីវភាពគ្រួសារអោយបានល្អប្រសើរឡើង និងកុំភ្លេចការពារខ្លួឯង កុំអោយឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីត១៩ តាមរយៈការអនុវត្តអោយបានជាប់ជាប្រចាំនូវវិធានការរក្សាអនាម័យ តាមការណែ នាំរបស់ក្រសួងសុខាភិបាល ដូចអ្វីដែលក្រុមការងារគ្រប់ថ្នាក់ តែងតែចុះអប់រំផ្សព្វផ្សាយជាប្រចាំ។ ក្រៅពីនេះសូមអោយបងប្អូន ចូលរួមក្នុចលនាភូមិ ឃុំមានសុវត្ថិភាព ដើម្បីរួមដៃគ្នាជាមួយអាជ្ញាធរ រក្សាភាពសុខក្សេមក្សាន្តនៅក្នុងមូលដ្ឋានរបស់យើងត្រូវជៀសអោយឆ្ងាយពីល្បែង ស៊ីសង អំពើអបាយមុខនិងអំពើល្មើសច្បាប់ផ្សេងៗ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំទាំងពីរ ម្នាក់ចំនួន១០០,០០០ រៀល មេភូមិ ១១នាក់ ក្នុងនោះម្នាក់ចំនួន ៥០,០០០រៀល និងប្រជាពលរដ្ឋក្រីក្រចំនួន ៣៥គ្រួសារ ដែលទទួលបានប័ណ្ណក្រីក្រ ក្នុងមួយគ្រួសារ ទទួលបាន ថវិកា២០,០០០ រៀល។
បន្ទាប់ពីសំណេះសំណាល និងចែកប័ណ្ណក្រីក្រជូនប្រជា ពលរដ្ឋរួច លោកអភិបាលខេត្ត បានអញ្ជើញទៅសួរសុខ ទុក្ខ និងនាំយកថវិកាមួយចំនួនជូនលោក ម៉ី ជី ប្រធានក្រុមប្រឹក្សាឃុំអង្កោល ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។