ពលរដ្ឋ​ប្រទះឃើញ គ្រាប់កាំភ្លើង​ត្បាល់​៣​គ្រាប់ ក្នុង​ដី​ក្បែរ​ចម្ការ​មួយកន្លែង ក្នុងស្រុក​ជាំ​ក្សាន្ត

ខេត្តព្រះវិហារ​៖ កាលពី​ថ្ងៃទី​១៧ ខែ​វិ​ចិ្ច​កា​ឆ្នាំ​២០២០ ក្រុម​កម្ទេច​គ្រាប់​(EOD) នៃ​អង្គការ​ដោះមីន​កម្ពុជា​(CSHD) បានទទួល​សំណើ​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ រកឃើញ​គ្រាប់​កាំភ្លើងត្បាល់​ចំនួន​៣​គ្រាប់ ក្នុង​ដី​ក្បែរ​ចម្ការ ដើម្បី​យកទៅ​កំទេចចោល​។

​ជាមួយគ្នា អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ពេល​ឃើញ​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ សូមកុំ​ប៉ះពាល់ កុំ​លេង កុំ​ដុត កុំ​ដំ កុំ​កែច្នៃ វា​បណ្តាលឱ្យ​គ្រោះថ្នាក់ របួស ពិការ ស្លាប់ គ្រប់ពេល និង​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅក្បែរនោះ​ដើម្បី​យកទៅ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close