បង្ក្រាបគ្រឿងញៀនជាង ៣គីឡូក្រាម ឃាត់ខ្លួនមនុស្ស២នាក់ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចមុខផ្សារ ផ្លាហ្សា ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ មានឈ្មោះ ស៊ន ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងឈ្មោះ ម៉ុក ស្នា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។ ចំណែកវត្ថតាងចាប់បានសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣១៤៩,០៣ ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់កាតតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។