រុស្ស៊ី ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដល់​ពលរដ្ឋ​ក្នុង​ទីក្រុង​មូ​ស្គូ​

​សារព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០១ ខែធ្នូ ឆ្នាំ​២០២០ បាន​ផ្សាយ​ថា រុស្ស៊ី​បាន រុស្ស៊ី​ចាប់ផ្តើម​ចាក់​វ៉ា​ក់​សាំំ​ង​ប្រឆាំង​កូ​វីដ​១៩ ដល់​ពលរដ្ឋ​នៅ​ទីក្រុង​មូ​ស្គូ ចាប់ពី​ថ្ងៃនេះ​ទៅ​។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​រុស្ស៊ី នៅ​ដើម​សប្ដាហ៍​នេះ​បានប្រកាសថា ខ្លួន​បានផ្ដល់​ការចាក់​វ៉ាក់សាំង Sputnik V សម្រាប់​ការប្រើប្រាស់​ស៊ីវិល ក្នុង​មន្ទីរពេទ្យ​មួយកន្លែង ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​ម៉ូស្គូ ដែល​នេះ​គឺជា​ការចាប់ផ្ដើម​ការចាក់​វ៉ាក់សាំង លើ​ប្រជាជន​ក្នុងស្រុក​ជា​លើកដំបូង​។​

​នៅលើ​គេហទំព័រ​របស់ខ្លួន​មន្ទីរពេទ្យ​ទីក្រុង​ម៉ូស្គូ​ឈ្មោះ ដូ​ម៉ូ​ដេ​ដូ​វ៉ូ (Domodedovo’s Central City Hospital) បានបញ្ជាក់​ទៀតថា ប្រជាជន​រុស្ស៊ី​ដែល​ចង់​ចាក់​វ៉ាក់សាំង Sputnik V ត្រូវតែ​ចុះឈ្មោះ​ក្នុង​គេហទំព័រ​រដ្ឋាភិបាល​ជាមុនសិន ហើយ​ត្រូវ​បង្ហាញ​លទ្ធផល​ធ្វើតេស្ដ​អវិជ្ជមាន COVID-19 និង​ឯកសារ​សម្គាល់​ខ្លួន​ផងដែរ​។​

​រុស្ស៊ី​កាលពី​ថ្មីៗ​នេះ​បានប្រកាសថា វ៉ាក់សាំង Sputnik V របស់ខ្លួន​មាន​ប្រសិទ្ធភាព ៩២​ភាគរយ​ក្នុងការ​ការពារ​មនុស្ស​ពី COVID-19​។ ទោះជា​បែបនេះ​ក្តី ក្រុម​អ្នកជំនាញ​សុខាភិបាល​លោកខាងលិច ភាគច្រើន​នៅតែមាន​មន្ទិលសង្ស័យ អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​រុស្ស៊ី ដោយ​ពួកគេ​ចោទថា រុស្ស៊ី​បាន​លេង​ផ្លូវ​កាត់​ក្នុងការ​ធ្វើតេស្ដ ដោយ​មិន​បំពេញ​តាម​ស្ដង់ដារ នៃ​ដំណាក់កាល​ធ្វើតេស្ដ​។​

​គួរ​បញ្ជាក់ថា រុស្ស៊ី​គឺជា​ប្រទេស​ដំបូង​គេ​នៅលើ​ពិភពលោក​លោក ដែល​បាន​កត់​ឈ្មោះ បេក្ខភាព​វ៉ាក់សាំង​របស់ខ្លួន​ជា​ផ្លូវការ ទៅក្នុង​ប​ញ្ចី​នៃ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​។ រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង COVID-19 ថ្មីៗ​សរុប​ជាង ២៦,០០០​នាក់ ក្នុង​រយៈពេល​ត្រឹមតែ ២៤​ម៉ោង ធ្វើឱ្យ​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង ២,២៩៥,០០០​នាក់ ក្នុងនោះ​មាន​ស្លាប់​អ្នកស្លាប់ ៣៩,៨៩៥​នាក់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close