ដកហូត​គ្រឿងញៀន​ជិត​១​គីឡូក្រាម ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម​សប្តាហ៍​នេះ កម្លាំង​ជំនាញ​(​ក​៨) ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជិត ១​គីឡូក្រាម នៅ​ចំណុច​បន្ទប់​ផ្ទះជួល គ្មាន​លេខ ផ្លូវ​មេ​តុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ខាងលើ ឈ្មោះ វ៉ាង ឃី​ស៉ី​ង (WANG KEXING) ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ចិន រីឯ​វត្ថុតាង​ចាប់បាន សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​មីន​(WY)៧ ៤០០​គ្រាប់ ទម្ងន់​សុទ្ធ​៧៩០.៥៧​ក្រាម​។​

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close