កុមារ៣នាក់ ហូបផ្លែល្ហុងហ្វងពុល ត្រូវបញ្ជូនទៅមន្ទីពេទ្យ
ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសចំនួន៣នាក់ បានហូបផ្លែល្ហុងហ្វង បណ្តាលឲ្យពុល កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្មេងទាំង៣នាក់ ១.ឈ្មោះ ទី ភត្រា ភេទប្រុស អាយុ៥ឆ្នាំ, ២.ឈ្មោះ សំអាង រ៉ាយុន ភេទប្រុស អាយុ៥ឆ្នាំ និង៣.ឈ្មោះ សំអាង រ៉ាយុគ ភេទប្រុស អាយុ៣ឆ្នាំ។
បច្ចុប្បន្នក្មេងទាំង៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តិភាពកម្ពុជា-ជប៉ុនមង្គលបូរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។