Pacquiao ក្លាយជា​ប្រធាន​បក្ស​កាន់អំណាច អាច​បន្ត​ធ្វើជា​ប្រធានាធិបតី​ហ្វីលីពីន​

​ហ្វីលីពីន​៖ កំពូល​អ្នក​ប្រដាល់​របស់​ហ្វីលីពីន និង​ល្បី​ពាសពេញ​ពិភពលោក Manny Pacquiao ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្សកាន់អំណាច (PDP-Laban) នៅ​ប្រទេស​ហ្វីលីពីន​ហើយ ខណៈ​អ្នកវិភាគ​នានា​បាន​មើលឃើញថា លោក​កំពុង​ត្រៀមខ្លួន សម្រាប់​ការប្រកួតប្រជែង​យក​តំណែង ជា​ប្រធានាធិបតី​ហ្វីលីពីន​នៅ​អាណត្តិ​ក្រោយ​។

​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​វ័យ វ័យ​៤១​ឆ្នាំ បាន​ស្បថ​ឡើងកាន់តំណែង​ជា​ប្រធាន​គណបក្ស PDP-Laban របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គី ឌូ​តឺ​តេ មួយ​នេះ​កាលពី​ថ្ងៃ​យប់​ថ្ងៃ​ពុធ ជំនួស​លោក Aquilino “Koko” Pimentel III​ត្រូវបាន​ធ្វើឡើង នៅ​ចំពោះមុខ​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០២២​។​

​ទោះបីជា​អ្នកវិភាគ​ជាច្រើន​នៅ​ហ្វីលីពីន បាន​លើកឡើងថា លោក Manny Pacquiao ទំនងជា​កំពុង​ឈានទៅរក​តំណែង ជា​ប្រ​ធានា​ធិ​ប​តិ​អាណត្តិ​ថ្មី​ក្តី ក៏​លោក Pacquiao ផ្ទាល់​បាន​បកស្រាយ​ថា «​វា​លឿន​ពេក​ហើយ​ដែល​ត្រូវ​មក​និយាយ អំពី​ការបោះឆ្នោត​ប្រធានាធិបតី​នោះ​»៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close