សម្តេច​តេ​ជោ​៖ មិនមាន​ការចេញ​បទបញ្ជារ​ឱ្យ​បិទ​រាជធានី​ភ្នំពេញ ដូច​ការឃោសនា​របស់​ជន​អាក្រក់​នោះដែរ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ខ្ញុំ​បាន​និយាយ​ដល់​ការត្រៀម​បំរុង​ទុក​នូវ​លិខិត​នានា ដើម្បី​នឹង​សុំ​ព្រះរាជក្រឹត្យ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ ក្នុងពេល​ជាមួយគ្នា ខ្ញុំ​ក៏បាន​បញ្ជាក់ថា ខ្ញុំ​មិន​ចង់​ទៅដល់​ចំណុច​​នេះ​ទេ ព្រោះ​វា​ប៉ះពាល់​ធំ​ពេក​ដល់​សេដ្ឋកិច្ច​និង​ជីវភាព​ប្រជាជន​ដែល​ខ្ញុំ​ស្នើសុំ​ឱ្យមាន​ការចូលរួម​ពី​ប្រជាជន ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩​ជំនួស​វិញ​។​”

​ពេញ​មួយ​ថ្ងៃនេះ ការ​បំ​ភ្លើ​ស​នានា បានកើត​ឡើង​ថា​នឹងមាន​ការបិទ​ប្រទេស​ឬ​បិទ​រាជធានី​ភ្នំពេញ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ហើយ​បំផុស​ឱ្យ​មនុ​ស្សទិញ​ទំនិញ​ត្រៀម​ទុក​។ ចំពោះមុខ​ពាក្យភូតកុហក​បែបនេះ ក្នុងឋានៈ​ខ្ញុំ​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ខ្ញុំ​សូម​បញ្ជាក់ជូន​ថា​នឹងមិន​មានការ​ស្នើសុំ​ដាក់ ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ទាំងមូល ឬមួយ​ផ្នែក​ណា​នោះឡើយ ហើយក៏​នឹងមិន​មានការ​ចេញ​បទបញ្ជារ​ឱ្យ​បិទ​រាជធានី​ភ្នំពេញ​ដូច​ការឃោសនា​ភូតកុហក់​របស់​ជន​អាក្រក់​នោះដែរ​។​

​ខ្ញុំ​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ស្ងប់ស្ងាត់​កុំ​ភ័យ​ស្លន់ស្លោ និង​សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close