Google ខាត​ប្រាក់ ១០០​លាន​អឺរ៉ូ ក្រោយ​រង​ការផាកពិន័យ​ពី​អាជ្ញាធរ​បារាំង

អាមេរិក​៖ ក្រុមហ៊ុន Google ខាតបង់​ប្រាក់​ប្រមាណ​១០០​លាន​អឺរ៉ូ ឬ​ស្មើនឹង​ប្រមាណ​១២១​លាន​ដុល្លារ​អាមេរិក ក្រោយ​រង​ការផាកពិន័យ​ពី​អាជ្ញាធរ ពាក់ព័ន្ធ​នឹង​ការ​ល្មើសច្បាប់​គ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន​ឡាញ នេះ​បើតាម​សារព័ត៌មាន BBC នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​។​

​និយតករ​បារាំង​បាន​បញ្ជាក់ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក​មួយ​នេះ បាន​ប្រើ cookies នៅលើ Browser ដើម្បី​លក់​ពាណិជ្ជកម្ម និង ទាញយក​ផលប្រយោជន៍ ដែល​ការធ្វើ​បែបនេះ មិនបាន​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​នោះទេ ពោលគឺ​វា​ល្មើស​នឹង​ច្បាប់​នៅ​បារាំង​។​

​បើតាម​គណៈកម្មការ​ការពា​រ​ភាពជា​ឯកជន និង​សិទ្ធ​របស់​បារាំង Google បាន​ប្រើប្រាស់​បច្ចេកទេស​របស់​ខ្លួន ក្នុងការ​រក្សាទុក​នូវ​អ្វីដែល​អ្នកប្រើប្រាស់​នៅ​បារាំង​បាន​ស្វែងរក តាមរយៈ Google នៅលើ​កុំព្យូទ័រ​របស់​អតិថិជន ដោយ​មិនបាន​ប្រាប់​មុន ឬ​ជូនដំណឹង​អំពី​ការ​រក្សាទុក​ព័ត៌មាន​ទាំងនេះ​ឡើយ ។ ការរក្សា​ទុក​នេះ គឺ Google ប្រើ​ដើម្បី​ដាក់​បង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៅលើ​គេហទំព័រ​ដែល​អ្នកប្រើប្រាស់​បាន​បើក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close