ភ្នំ​ដូនពេញ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​​រាប់សែន​ឆ្នាំ​

​ភ្នំ​ដូនពេញ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​​រាប់សែន​ឆ្នាំកន្លងមក ធម្មជាតិ​បាន​បង្កើត​ទួល​ធម្មជាតិ​មួយ​។ ទួល​នេះ​ហៅថា បេតិកភណ្ឌ​ធម្មជាតិ​។ នៅលើ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​នេះ មនុស្ស​(​លោកយាយ​ឈ្មោះ ពេញ ហៅថា ដូនពេញ និង​អ្នកភូមិ​)​បាន​កសាង​ស្នាដៃ​(​លើកដី​ពូន​ទៅជា​ភ្នំ​លើ​ទួល​នោះ​)​។

​ភ្នំ​នេះ ហៅថា ភ្នំ ដូនពេញ​។ ភ្នំ​នេះ ជា​បេតិកភណ្ឌ​វប្បធម៌ ព្រោះ ជា​ស្នាដៃ​របស់​មនុស្ស​។ ​ប្រវត្តិសាស្ត្រ​កម្ពុជា​ចារ​ថា នៅ គ​.​ស​. ១៣៧២ ព្រះវិហារ​មួយ ត្រូវបាន​កសាងឡើង​ពី​ឈើ និង​ប្រក់​ស្បូវ នៅលើ​ភ្នំ​នេះ សម្រាប់​តម្កល់​ទេវរូប​ធ្វើ​ពី​ថ្ម មួយអង្គ និង​ព្រះ​ពុទ្ធរូប​សំរិទ្ធ ៤​អង្គ រកឃើញ ដោយ ដូនពេញ ក្នុង​កំណាត់ឈើ​គគីរ​អណ្តែត​មក​ទើ​នៅ​ច្រាំងទន្លេ​ម្តុំ​នោះ​។ ក្រោយមក ដូនពេញ​បាន​និមន្ត ព្រះសង្ឃ​មក​គង់នៅ​ជើងភ្នំ ហើយ​ទីនោះ​ត្រូវបាន​ហៅថា វត្តភ្នំ​ដូនពេញ​។ បច្ចុប្បន្ន​គេ​និយម ហៅ​កាត់​ថា វត្តភ្នំ (​សូម​ស្វាគមន៍​រាល់​មតិ​បេ​ី​មាន​ខ្វះ ឬ លើស​)​។

​ប្រវត្តិសាស្ត្រ​កម្ពុជា បង្ហាញ​ទៀតថា នៅ គ​.​ស​.១៤៣៤ ព្រះបាទ ពញាយ៉ាត យាង​ចូលមក​គង់ ក្នុង​រាជវាំង​សង់​ថ្មី នៅ​ទិសអាគ្នេយ៍​នៃ​ភ្នំ​ដូនពេញ និង នៅ គ​.​ស​.១៤៣៧ ព្រះអង្គ​ប្រទាន​នាម​ក្រុង​ថ្មី​នេះ​ថា ក្រុង​ចតុម្មុខ​មហានគរ​ភ្នំ​ដូនពេញ ដើម្បី​កុំឱ្យ​បាត់ឈ្មោះ និង​កេរដំណែល​របស់​ដូនពេញ​។ ទ្រង់ បាន​បញ្ជា​ឱ្យ​ឧកញ៉ា តេ​ជោ​ស្រី​ចៅហ្វាយស្រុក​សំរោង​ទង លើកដី​បំពេញ​រាជធានី​ថ្មី ព្រមទាំង​លើកដី​បំពេញ​ភ្នំ​ដូនពេញ​ឱ្យ​រីក​ធំ​ខ្ពស់​ឡើង និង​កសាង​ព្រះ​ចេតិយ​ធំ​មួយ​នៅក្រោយ​វិហារ​ចាស់​របស់​ដូនពេញ​។ បច្ចុប្បន្ននេះ បើ​មើ​លពី​ចំងាយ គេ​ឃើញ ចេតិយ​ព្រះ​រាជវង្ស​ព្រះ​ចៅ​ពញាយ៉ាត ដ៏​ធំ​លេ​ី​កំពូលភ្នំ​ដូនពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close