ផឹកស្រាស្រវឹង ដេញកាប់ប្រពន្ធមិនបានដុតផ្ទះចោល ត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ បានផឹកស្រាស្រវឹង រករឿងឈ្លោះក្នុងគ្រួសារ ហើយបានទាញកាំបិតខ្វែវ ដេញកាប់ប្រពន្ធខ្លួនមិនបាត់សម្រេច ក៏ដុតផ្ទះចោល បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលា១១និង៣០នាទីព្រឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ព្រឹម បួត ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រីឯជនបង្កឈ្មោះ វ៉ាន វ៉ោន ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវជាប្ដី។ តាមរៀបរាប់ពីស្ត្រីជនរងគ្រោះ ថា បន្ទាប់ពីប្តីគាត់ មកពីដើរផឹកស្រាស្រវឹងហើយបង្ករករឿងក្នុងគ្រួសារ និងបានឈ្លោះប្រកែកគ្នាជាមួយនឹង គាត់រហូតឈានដល់ការប្រតាយប្រតប់គ្នា នៅពេលនោះ ប្តីកំណាច បានទាញកាំបិតខ្វែវដេញកាប់តែគាត់រត់គេចផុត។ ដោយមិនអស់ចិត្តប្តីចិត្តអប្រីយ៍នេះ បានវាយបំបែកពាងទឹក វាយចាន ឆ្នាំង និងដុតផ្ទះបាយបណ្តាឲ្យ អស់៨០% និងឆេះរបស់របរ នៅក្នុងផ្ទះបាយមានខោអាវ ចាន ឆ្នាំង ធុងចម្រោះទឹក និងសំភារះមួយចំនួនទៀត។
បច្ចុប្បន្នជនបង្ក ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។