កោះ​ស្មាច់ បើបាន​ទៅលេង​ម្តង​ហើយ ចង់​ទៅលេង​ម្តងទៀត​ ​

កោះកុង​៖ កោះ​ស្មាច់​គឺជា​កោះ​មួយ​ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង និង​មាន​ចម្ងាយ​ប្រហែល ~148km ពី​រង្វង់​មូល ខេត្តកោះកុង​។ ​

កោះ​ស្មាច់ ជា​កោះ​មួយ​ដែលមាន​ទេសភាព​ស្អាត​គួរ​ជាទី​ចាប់​អារ​ម្ម​ណ៏​មួយ​ដែលមាន​បរិយាកាស​ដ៏​ល្អ ឆ្នេរ​ខ្សាច់​ពណ៌​ស ហើយ​ផ្ទៃសមុទ្រ​ខៀវស្រងាត់​។ ​ចំណុច​សំខាន់ៗ​នៅ​រមណីយដ្ឋាន​កោះ​ស្មាច់ ដែល​អាចធ្វើអោយ​ភ្ញៀវទេសចរ​មាន​ចំណាំ​អារ​ម្ម​ណ៏​នោះ​មានដូចជា​៖ ហែល​ទឹក​, បោះជំរុំ ឬ​បោះតង់​, ឆ្នេរសមុទ្រ​ស្អាត​, ជិះទូក និង​ចំណុច​ផ្សេងៗ​ទៀត​។​ល​។​ ​

កោះ​នេះ​ផងដែរ​ក៏​ស​ប្បូរ​ទៅដោយ​ដើម​ដូង​ខ្ពស់ៗ​ច្រើន ដែល​នៅពេល​ព្រះអាទិត្យ​រៀប​លិច ធ្វើអោយ​សម្រស់​កោះ​ស្មាច់​កាន់តែ​មាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​៕ ​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close