ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន នៅ​ក្រុង​តាខ្មៅ​

​ខេត្តកណ្តាល​៖ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ម្សិលមិញ សមត្ថកិច្ច​ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ឈ្មោះ ស៊ីថា សេង​ថៃ (​ហៅ​ថៃ​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កែច្នៃ​តុទូ រស់នៅ​ភូមិ​ទេព​អ​ជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​។​ ​ចំណែក​វត្ថុតាង​ចាប់បាន រួមមាន​៖ ម៉ូតូ​១​គ្រឿង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៤​កញ្ចប់​ធំ ទូរស័ព្ទដៃ​២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​កសាង​សំណុំរឿង​ទៅតាម​ផ្លូវច្បាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close