ថ្នាក់ដឹកនាំ និង​មន្ត្រី​កំពូលៗ​របស់​អាមេរិក នឹង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩

អាមេរិក​៖ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​អនុ​ប្រធានាធិបតី​លោក ម៉ៃ ភែ​ន ព្រមទាំង​មន្ត្រីជាន់ខ្ពស់​អាមេរិក​ដ​ទៃទៀត នឹងត្រូវ​ផ្តល់​ការចាក់​វ៉ាក់សាំង COVID-19 ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ចន្ទ​នេះ (​ម៉ោង​ក្នុង​តំបន់​) នេះ​បើតាម​សារព័ត៌មាន CNA នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ។

​មន្ត្រី​កំពូលៗ​នៃ​សេត​វិមាន និង​មន្ត្រី​សំខាន់ៗ​មួយចំនួនទៀត នៃ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នឹង​ទទួល​ការចាក់​វ៉ាក់សាំង នៅក្នុង​រយៈពេល​១០​ថ្ងៃ​ខាងមុខ​ទៀត​នេះ​។ ទោះជា​បែបនេះ​ក្តី គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​លោក ដូ​ណា​ល់ ត្រាំ នឹង​ទទួល​ការចាក់​វ៉ាក់សាំង​ភ្លាមៗ ឬក៏​យ៉ាងណា​នោះទេ​។​

​មិនតែប៉ុណ្ណោះ ក៏​មិនទាន់​មានការ​បញ្ជាក់ថា តើ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក ចូ បៃ​ដិ​ន និង​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត លោកស្រី កា​ម៉ា​ឡា ហារី​ស ព្រមទាំង​មន្ត្រី​នៃ​ក្រុមការងារ​របស់លោក បៃ​ដិ​ន នឹង​ទទួល​ការចាក់​វ៉ាក់សាំង​ដែរ ឬក៏​អត់​នោះដែរ បើទោះបីជា​កន្លងមកនេះ លោក បៃ​ដិ​ន ធ្លាប់​ត្រូវបាន​គេ​ប្រកាសថា នឹងធ្វើ​ការចាក់​វ៉ាក់សាំង COVID-19 រួច​ផ្សាយ​ផ្ទាល់​ជូន​មហាជន​ទស្សនា ដើម្បី​ជាការ​បង្កើន​ទំនុកចិត្ត​ក្តី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close