អាកាសធាតុ​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់ ចាប់ពី​ថ្ងៃទី​២០-២២ ខែធ្នូ​, សូម​ថែរក្សា​សុខភាព​!

ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា រយៈពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​១៦ ដល់ ២២ ខែធ្នូ ឆ្នាំ​២០២០​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២០ ដល់ ២២ ខែធ្នូ ឆ្នាំ​២០២០ អាកាសធាតុ​នៅ​កម្ពុជា តំបន់​មួយចំនួន​នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​នគរបាល និង​កងទ័ព ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ព​ស់រាប​ឦសាន យកចិត្តទុកដាក់​ថែរក្សា​សុខភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close